ភ្នំពេញៈ អបអរសាទរខួបសិទ្ធិនារីអន្តរជាតិ៨មីនា លើកទី ១១១ ALYNANA MEDIA CAMBODIA (LNN)
នឹងមានការផ្សាយផ្ទាល់ កម្មវិធីកិច្ចពិភាក្សាវែកញែកស៊ីជំរៅ ក្រោមប្រធានបទ មាគ៌ាស្ត្រី ឬ EMPOWER WOMEN នឹងបង្ហាញពី អ្វីដែលអ្នកមិនដែលដឹងពីជីវិតសហគ្រិនស្ត្រី។
វាគ្មិកិត្តិយស៖
លោកជំទាវ ឧកញ៉ា កែវ មុំ ប្រធានសមាគមសហគ្រិនស្ត្រី & ស្ថាបនិកក្រុមហ៊ុននំស្រួយ លីលី
លោកជំទាវ ពិន នេត្រាFounder & CEO of Cam-Jade Asia
លោកស្រី ទីវ ចាន់ដេតGeneral Manager of IPML
អ្នកនាង ឆយ ហ្វ្រីដាCEO Angel Realty.
បទពិសោធន៍ ការឈឺចាប់ ការតស៊ូ ជំន:ឧបសគ្គ បញ្ហាប្រឈម សង្គមគ្រួសារ សង្គមពាណិជ្ជកម្ម សង្គមរស់នៅ ការរើសអើង ទាំងនេះមានក្នុង កម្មវិធី មាគ៌ាស្ត្រី ឬ Empower Women របស់បណ្តាញផ្សព្វផ្សាយ Alynana និង LNN Page នាម៉ោង ០៨ព្រឹក ថ្ងៃទី ០៨ ខែមីនា ឆ្នាំ២០២២ ក្នុងកម្មវិធីនឹងបើកកាយគ្រប់យ៉ាងពីជីវិតស្រ្តីជាសហគ្រិន ចែករំលែកបទពិសោធន៍ ការតស៊ូ វីធីសាស្ត្រក្នុងការដឹកនាំនាវាជីវិត ទាំងការងារ ទាំងគ្រួសារ និងវិធីសាស្ត្រកសាងកេរ្ត៍នៅក្នុងសង្គម ដើម្បីចែករំលែកជាចំណេះដឹងដល់ស្ត្រី លើកទឹកចិត្ត បង្កើនសមត្ថភាព សំលេងទៅកាន់សង្គម ផ្លាស់ប្តូរផ្នត់គំនិត ត្រួវការការគាំទ្រពីសង្គម សាមគ្គីភាពរវាងស្រី្ត និងស្ត្រី ព្រមទាំងបញ្ចេញពីជីវិតពិត និងការឆ្លងកាត់ដែលពួកគាត់មិនធ្លាប់បានស្តែងចេញនាពេលកន្លងមក។
កម្មវិធី មាគ៌ាស្ត្រី ឬ Empower Women ជាកម្មវិធី ដែលមានតែមួយគត់ថ្មីដំបូងគេនៅកម្ពុជា ដែលផ្តល់អ្វីដែលអ្នកមិនធ្លាប់ដឹងពីសហគ្រិនស្ត្រី និងជាកម្មវិធីលើកកម្ពស់ស្ត្រី អោយសង្គមកាន់តែផ្តល់តម្លៃ ផ្តល់ឱកាសអោយស្ត្រីកាន់តែច្រើនក្លាយជាស្ត្រីដែលជោគជ័យទាំង ជិវិតការងារ ជីវិតគ្រួសារ ជាពិសេសជាគំរូដល់ស្ត្រីផ្សេងៗទៀត ដែលគាត់កំពុងបាក់ទឹកចិត្ត អោយរឹងមាំឡើង៕