(កម្ពុជា)៖ គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ប្រមាណ២២.៨លាននាក់ហើយ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបប្រមាណ ៣២,៩ម៉ឺននាក់ផងដែរ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសវៀតណាម និងប្រទេសហ្វីលីពីន។
ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៥,៨៨០,២៥៣នាក់ (ស្លាប់ ១៥០,៨៣១នាក់)
* វៀតណាម ឆ្លងចំនួន ៤,៧៧៦,៨៧៣នាក់ (ស្លាប់ ៤០,៩៧៧នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៦៨,៧១០នាក់ (ស្លាប់ ៥៧,០៧២នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៣,៦៨០,៤៦៣នាក់ (ស្លាប់ ៣៣,៣៨៤នាក់)
* ថៃ ឆ្លងចំនួន ៣,០៦៦,៨០០នាក់ (ស្លាប់ ២៣,៣៧២នាក់)
* សិង្ហបុរី ឆ្លងចំនួន ៨៤៨,៥៤២នាក់ (ស្លាប់ ១,០៩៩នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦០១,០២០នាក់ (ស្លាប់ ១៩,៣៩៤នាក់)
* ទ្បាវ ឆ្លងចំនួន ១៤៤,៥៥១នាក់ (ស្លាប់ ៦៣៣នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៣,០៦៥នាក់ (ស្លាប់ ៣,០៤៣នាក់)
* ព្រុយណេ ឆ្លងចំនួន ៩៧,០១៨នាក់ (ស្លាប់ ១៥១នាក់)៕
ដោយក្រុមការងារ៖ LNN