Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសុខាភិបាល ប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង ទៅដល់មន្ទីរសុខាភិបាល ១៣កន្លែង

Admin Alynana | Mar 10, 2022
ក្រសួងសុខាភិបាល ប្រគល់រថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង ទៅដល់មន្ទីរសុខាភិបាល ១៣កន្លែង
Clinic narith

ភ្នំពេញ៖ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ នេះ លោកជំទាវវេជ្ជបណ្ដិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់-ទទួលរថយន្តដឹកវ៉ាក់សាំងចំនួន ៣០គ្រឿង ដែលជាអំណោយរបស់សប្បុរសជន តាមរយៈ​​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលកម្មវិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេនឃ្លាំងឱសថកណ្តាល (CMS)

ចំណែករាជធានី-ខេត្ត ដែលទទួលបានរថយន្តដឹកវ៉ាក់សាំងនាឱកាសនោះរួមមាន៖

១.មន្ទីរសុខាភិបាលរាជធានីភ្នំពេញ

២.មន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ

៣.មន្ទីរសុខាភិបាលខេត្តបាត់ដំបង

៤.មន្ទីរសុខាភិបាលខេត្តកំពង់ចាម

៥.មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ

៦.មន្ទីរសុខាភិបាលខេត្តកំពង់ធំ

៧.មន្ទីរសុខាភិបាលខេត្តកំពត

៨.មន្ទីរសុខាភិបាលខេត្តកណ្តាល

៩. មន្ទីរសុខាភិបាលខេត្តព្រៃវែង

១០.មន្ទីរសុខាភិបាលខេត្តសៀមរាម

១១.មន្ទីរសុខាភិបាលខេត្តតាកែវ

១២.មន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ

១៣.និងឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល

ចំពោះរថយន្តដឹកវ៉ាក់សាំងដែលជាថវិកាសប្បុរសជនខ្មែរតាមរយៈសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ជារថយន្តម៉ាក Ford ដែលមានការរៀបចំឡើងទៅតាមតម្រូវការរបស់វ៉ាក់សាំង មានកម្រិតត្រជាក់ក្នុងសីតុណ្ហភាព -24Coនិងមានលក្ខណៈពិសេសជាច្រើនទៀត។

រថយន្តដឹកវ៉ាក់សាំងនេះ ជាតម្រូវការចាំបាច់ណាស់សម្រាប់ក្រុមការងារក្រុមគ្រូពេទ្យទូទាំងរាជធានី-ខេត្តទាំង២៥ ដើម្បីដឹកវ៉ាក់សាំង យកទៅចាក់ជូនប្រជាពលរដ្ឋយើងទូទាំងប្រទេស៕

photo_2022-03-10 12.02.16photo_2022-03-10 12.02.20photo_2022-03-10 12.02.28