(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន២៣៨នាក់ ចំណែកអ្នកជំងឺជាសះស្បើយថ្មីចំនួន៣១២នាក់ និងអ្នកស្លាប់ ០១នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ១នាក់)ដោយសារជំងឺកូវីដ១៩។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៣,៥០១នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៧,៩៩៥នាក់, ស្លាប់សរុបចំនួន ៣,០៤៤នាក់៕