Alynana Media Cambodia
Icon Collap
clinic narit

ក្រុមហ៊ុនខេម-ជេដ បានសហការជាមួយក្រុមហ៊ុនអន្តជាតិសិង្ហបុរីដើម្បីលើកកម្ពស់ស័យសុខភាពកម្ពុជាជាកម្រិតអន្តរជាតិ

Admin Alynana | Mar 11, 2022
ក្រុមហ៊ុនខេម-ជេដ បានសហការជាមួយក្រុមហ៊ុនអន្តជាតិសិង្ហបុរីដើម្បីលើកកម្ពស់ស័យសុខភាពកម្ពុជាជាកម្រិតអន្តរជាតិ
Clinic narith

ភ្នំពេញ៖​ កាលពីពេលថ្មីៗនេះ ប្រទេសកម្ពុជាបានទទួលពានរង្វាន់ពី GlobalHealth ASIA-PACIFIC ផ្នែកផ្ដល់សេវាកម្មផ្នែកវិជ្ជសាស្ត្រទេសចរណ៍ល្អជាងគេនៅក្នុងប្រទេសកម្ពុជា។ GlobalHealth ASIA-PACIFIC បានធ្វើឡើងក្នុងឆ្នាំ២០១៦ ដែលមានប្រទេសជាច្រើនបានចូលរួមដូចជា ថៃ សិង្ហបុរី វៀតណាមជាដើម។

 ក្នុងឆ្នាំ២០២២កម្មវិធីនេះនិងធ្វើ នៅទីក្រុងបាងកកប្រទេសថៃក្នុងថ្ងៃទី៦ខែសីហាខាងមុខនេះ។ តាមសម្ដីលោក Narender Panjwani ដែលជាអគ្គនាយក GlobalHealth ASIA-PACIFIC  បាននិយាយថាដំបូងឡើយយើងគិតថាប្រទេសកម្ពុជា និង ប្រទេសវៀតណាមគឺជាទីផ្សាសំខាន់ពីដែលកំពុងរីកចម្រើននៅលើវិស័យវិជ្ជសាស្រ្តហើយក្នុងឆ្នាំ២០១៨ នៅពេលដែលយើងបានរៀបចំពានរង្វាន់នៅប្រទេសវៀតណាមក៍យើងបានដឹងពីចំនួនវិជ្ជសាស្ត្រទេសចរណ៍ធ្វើដំណើរទៅកាន់ប្រទេសវៀតណាមជាពិសេសមន្ទីពេទ្យ SV ពីកម្ពុជាឃើញមានការទទួលជាលក្ខណះទេសចរណ៍ទូលំទូលាយពីប្រទេសកម្ពុជាទៅមន្ទីពេទ្យនៅទីនោះ ពេលនោះយើងបានសម្រេចចិត្តហើយពិនិត្យ និងសិក្សាលំអិតអំពីគ្លីនិកអំពីសក្ដានុពលរបស់ប្រទេសកម្ពុជាដើម្បីមកអភិវឌ្ឍវិស័យវិជ្ជសាស្ត្រនៅប្រទេសកម្ពុជា។

បើតាមសម្ដីលោក Dr.Ravi Shrestha  ប្រធានស្ថាបនិក GHQIA  បាននិយាយថា​ បើយើងសម្លឹងមើលប៉ុន្មានឆ្នាំមុនគឺមានការបញ្ជូនអ្នកជំងឺពីប្រទេសកម្ពុជាទៅប្រទេសសិង្ហបុរីជាច្រើនបន្ទាប់ពីការបញ្ជូនទៅប្រទេសសិង្ហបុរីក៍មានការវិលត្រឡប់មកវិញ ដើម្បីតាមដាននៅសុខភាពរបស់អ្នកជំងឺនៅក្នុងស្រុក ហើយទន្ទឹមនឹងពេលនោះក៍យើងឃើញថា មានមជ្ឈមណ្ឌលវិជ្ជសាស្រ្តជាច្រើនដែលកំពុងតែប្រឹងបំបេញបន្ថែមធ្វើយ៉ាងណាអោយមានគុណភាពស្មើជាមួយ និង ប្រទេសសិង្ហបុរីទោះបីជាមិនបានទទួលក្នុងការវះកាត់ប៉ុន្តែអាចរៀបចំសម្រាប់ប្រជាជនកម្ពុជាក្នុងការតាមដានសុខភាពនៅពេលត្រឡប់មកប្រទេសកម្ពុជាវិញ ហើយយើងឃើញថា មជ្ឈមណ្ឌលនៅក្នុងប្រទេសកម្ពុជាយើងខិតខំប្រឹងប្រែងពង្រឹងទាំងសក្ដានុពលក៍ដូចជាគុណភាពនៅក្នុងស្រុក។

យើងឃើញថា ទីផ្សារកម្ពុជាគឺចាំបាច់ដោយសារប្រជាជនកម្ពុជាចូលចិត្តធ្វើចំណាកស្រុកទៅក្រៅប្រទេសហើយត្រឡប់មកវិញគឺត្រូវការអ្នកដែលមានគុណភាពខ្ពស់នៅក្នុងស្រុកដើម្បីពួកគាត់មិនចាំបាច់ត្រឡប់ទៅវិញម្ដងទៀត បើសិនគ្រាន់តែជាការតាមដានបន្តិចបន្តួចក្រោយការវះកាត់បន្ទាប់មកលោកក៍បានធ្វើការសហការគ្នាជាមួយ ​CAM-JADE ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មផ្នែកវិជ្ជសាស្ត្រទេសចរណ៍ដែលដឹកនាំដោយលោកជំទាវ Pen Netra ដើម្បីលើកកម្ពស់លើវិស័យសុខភាពនៅក្នុងប្រទេសកម្ពុជាអោយកាត់តែមានកម្រិតទទួលស្គាល់បែបអន្តរជាតិ។ ក្រៅពីការប្រគល់រង្វាន់គឺយើងនិងធ្វើអោយមានការទទួលស្គាល់បែបអន្តរជាតិដោយការផ្ដោតទៅលើការផ្ដល់គុណភាពដែលយើងផ្តោតជាចំបងនិងមានការបំពាក់ឧបករណ៍បច្ចេកវិទ្យាមួយចំនួននៅក្នុងមន្ទីពេទ្យ ឬក៍នៅក្នុងគ្លីនិកមជ្ឈមណ្ឌម៕