Alynana Media Cambodia
Icon Collap
clinic narit

ប្រព័ន្ធអង្គការសហប្រជាជាតិនៅតែបេ្តជ្ញាបន្តគាំទ្រដល់ កម្ពុជា

Admin Alynana | Apr 07, 2022
ប្រព័ន្ធអង្គការសហប្រជាជាតិនៅតែបេ្តជ្ញាបន្តគាំទ្រដល់ កម្ពុជា
Clinic narith

ភ្នំពេញ ៖ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ ប៉ូលីន ថាំមីស៊ីស (Pauline Tamesis) ប្រធានសម្របសម្រួលអង្គការសហប្រជាជាតិ (អ.ស.ប) ប្រចាំនៅកម្ពុជា ក្នុងឱកាសដែលលោកជំទាវត្រូវបញ្ចប់បេសកកម្មនៅព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោនាយករដ្ឋមន្រ្តី បញ្ជាក់ឱ្យដឹងក្រោយបញ្ចប់ការសន្ទនានោះថា លោកជំទាវ ប៉ូលីន បានជម្រាបគោរពជូនសម្តេចតេជោ ថា លោកជំទាវពិតជាមានកិត្តិយសណាស់ ដែលបានមកបម្រើការងារជាអ្នក សម្របសម្រួលប្រព័ន្ធអង្គការ សហប្រជាជាតិ រយៈពេល១០ ឆ្នាំកន្លងមក ហើយសូមគោរពវាយតម្លៃខ្ពស់បំផុតចំពោះ ភាពជាដៃគូល្អ កិច្ចសហប្រតិ បត្តិការល្អ ការប្តេជ្ញាខ្ពស់ចំពោះពហុភាគីនិយម ការ ចូលរួមចំណែកក្នុងការរក្សាសន្តិភាព ស្ថេរភាពពិភព លោក និងការដឹកនាំដ៏មាន ប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលទាំងនេះសុទ្ធសឹងជាភាពជោគជ័យ ដែលជាគំរូមិនត្រឹមតែប្រទេសនានាទេ ប៉ុន្តែជាបទពិសោធន៍ដែលអាចយកទៅប្រើបាននាពេលអនាគត។

 

លោកជំទាវ ប៉ូលីន បានជម្រាបជូនបន្តថា ប្រព័ន្ធអង្គការសហប្រជាជាតិបេ្តជ្ញាបន្តគាំទ្រកម្ពុជា តាមរយៈវិស័យសក្តានុពល ដូចជាទី១ វិនិយោគលើធនធានមនុស្ស ទី២ ជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីលថល និងទី៣ ការប្រែ ប្រួលអាកាសធាតុនិងសេដ្ឋកិច្ចបៃតង។

 

សម្តេចតេជោ បានយល់ ស្របជាមួយការលើកឡើងរបស់លោកជំទាវ ប៉ូលីន។ សម្តេចតេជោ បានថ្លែងអំណរ គុណដល់លោកជំទាវ ប៉ូលីន ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ជាពិសេសថ្មីៗនេះក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។ សម្តេចតេជោ លើកឡើងអំពីការចូលរួមរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ក្នុងការទទួលឱ្យចូលចត នាវា Westerdam ប្រសិនបើកម្ពុជាមិនទទួលឱ្យចូលចតនោះទេ មិនដឹងជាវាសនារបស់អ្នកនៅលើនាវានោះ ទៅជាយ៉ាងណា។

 

សម្តេចតេជោ បានជម្រាបជូនលោកជំទាវ ប៉ូលីន និងប្រតិភូថា យុទ្ធសាស្រ្តផ្ការីក ដែលបានប្រើសម្រាប់ការប្រយុទ្ធប្រឆាំងការរីករាលនៃជំងឺកូវីដ១៩ ជាមួយការបន្តយក ចិត្តទុកដាក់លើកកិច្ចគាំពារសង្គមនិងវិស័យសុខាភិបាល ។

 

សម្តេចតេជោ បានថ្លែងអំណរ គុណ លោកជំទាវប៉ូលីន សា ជាថ្មី ហើយតាមរយៈលោកជំទាវប៉ូលីន សម្តេចថ្លែងអំណរ គុណដល់ប្រព័ន្ធអង្គការសហ ប្រជាជាតិទាំងអស់ ដែលបានចូលរួមចំណែកនិងឆ្លងកាត់ការលំបាកជាច្រើន ជាមួយកម្ពុជា។ ជាមួយគ្នានោះដែរ សម្តេចតេជោ បានជូនពរលោកជំទាវ ប៉ូលីន ឱ្យទទួលបានជោគជ័យ នូវរាល់ភារកិច្ចជាបន្តបន្ទាប់ទៀត៕