Alynana Media Cambodia
Icon Collap
clinic narit

យានយន្ត ៦៥៨គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

Admin Alynana | Apr 12, 2022
យានយន្ត ៦៥៨គ្រឿងទៀត ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ

ភ្នំពេញ៖ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ កម្លាំងនគរបាលទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យ យានយន្តសរុបចំនួន ៦៥៨គ្រឿង ក្នុងនោះមានម៉ូតូ ៥៣៨គ្រឿង និងរថយន្ត ១២០គ្រឿង។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គិតថ្ងៃទី១១ ខែមេសា ក្នុងឆ្នាំ២០២២ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ៦៣,០០៣គ្រឿង ក្នុងនោះមានម៉ូតូ ៤៨,១៨២គ្រឿង និងរថយន្តគ្រប់ប្រភេទ ១៤,៨២១គ្រឿង។

Clinic narith

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបន្តថា បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ទូរស័ព្ទ ស្រវឹង ស្លាកលេខ និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ លើសចំណុះ ស្រវឹង ខ្សែក្រវ៉ាត់ ទូរស័ព្ទ និងឆៀកដើម។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តទៀតថា សម្រាប់ថ្ងៃទី០១១ ខែមេសា ឆ្នាំ២០២២នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន១២លើក ក្នុងនោះស្លាប់ចំនួន ១៦នាក់ របួស ១៧នាក់ (របួសធ្ងន់ ១២នាក់)។ រយៈពេល១០១ថ្ងៃនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩៧២លើក បណ្ដាលឱ្យមនុស្សស្លាប់ ៥៦៨នាក់ របួស ១,៣៩៨នាក់ (របួសធ្ងន់ ៨៧៤នាក់)៕
1111111