Alynana Media Cambodia
Icon Collap
clinic narit

ចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ នៅអាហ្វ្រិកខាងត្បូង កើនដល់ ៤៤៣នាក់

Admin Alynana | Apr 18, 2022
ចំនួនមនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់ដ៏អាក្រក់ នៅអាហ្វ្រិកខាងត្បូង កើនដល់ ៤៤៣នាក់
Clinic narith

(ឌូប៊ិន)៖ អាជ្ញាធរអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានរាយការណ៍ថាចំនួនមនុស្សស្លាប់នៅក្នុងគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី បង្កឡើងដោយព្យុះភ្លៀងដែលបានវាយប្រហារទីក្រុងកំពង់ផែឌូរប៊ិន (Durban) នៃប្រទេស និងតំបន់ជុំវិញខេត្ត ក្វាហ្សូលូ-ណាតាល់ (KwaZulu-Natal) ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានកើនឡើងដល់ ៤៤៣នាក់ហើយ ខណៈមនុស្សរាប់សិបនាក់ ទៀត បន្តបាត់ខ្លួននៅឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២។

 

គ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី បានធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានផ្ទះសម្បែង គ្មានអគ្គីសនី និងទឹកប្រើប្រាស់ ព្រមទាំងរំខានដល់ ប្រតិបត្តិការជួយសង្រ្គោះនៅឯទីក្រុងកំពង់ផែឌូរប៊ិន (Durban) ដែលជាកំពង់ផែដ៏មមាញឹកបំផុតមួយនៃទ្វីបអាហ្រ្វិក។ មន្ត្រីសេដ្ឋកិច្ចម្នាក់ នៃខេត្ត KwaZulu-Natal បានប៉ាន់ប្រមាណថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធទាំងមូលមានចំនួនរហូតដល់ ៦៨៤.៦លានដុល្លារអាមេរិក។

 

នៅតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតមួយចំនួន ប្រជាជនបាននិយាយថា ពួកគេមានការភ័យខ្លាចយ៉ាងខ្លាំង ដោយសារមានការព្យាករថា នឹងមានភ្លៀងធ្លាក់បន្ថែមទៀត។ គ្រោះទឹកជំនន់ខាងលើស្ថិតក្នុងចំណោមគ្រោះមហន្តរាយដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្រ្ត ដែលបានកត់ត្រា ក្នុងខេត្ត KwaZulu-Natal៕