Alynana Media Cambodia
Icon Collap
clinic narit

អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ មានមនុស្សស្លាប់ និងរបួសជាង ១០៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍

Admin Alynana | Apr 18, 2022
អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរ៣ថ្ងៃ មានមនុស្សស្លាប់ និងរបួសជាង ១០៧នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍
Clinic narith

ភ្នំពេញ៖ រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៣៨លើក ដែលបណ្តាលឱ្យមនុស្សស្លាប់ និងរបួស ១០៧នាក់ ។ នេះបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន បានបញ្ជាក់ថា ក្នុងចំណោម ជនរងគ្រោះទាំង ១០៧នាក់ មាន ២៧ស្លាប់ និង៨០នាក់រងរបួស ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ កត្តាល្បឿន ការមិនគោរពសិទិ្ធ ការប្រជែងគ្រោះថ្នាក់ និងការផឹកគ្រឿងស្រវឹង ។

សូមជម្រាបថា ក្នុងរយៈពេលឈប់សម្រាកបុណ្យចូលឆ្នាំខ្មែរ រយៈពេល៣ថ្ងៃ និងថ្ងៃអាទិត្យចុងសប្តាហ៍១ថ្ងៃទៀត ចាប់ពីថ្ងៃទី១៤-១៧ ខែមេសា ឆ្នាំ២០២២ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥ ១៧៥ ៧៥៤នាក់ ក្នុងនោះ ភ្ញៀវជាតិ ៥ ១៤០ ៤៩៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣៥ ២៥៩នាក់ ៕