ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញជាអធិបតី ក្នុងពិធី ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ក្នុងពិធីនោះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ ។
ក្នុងពិធីនេះនាយនគរបាលចំនួន ២រូប ត្រូវបានតែងតាំងជាស្នងការរង ២រូប ត្រូវបានតែងតាំងជានាយការិយាល័យ និង១រូប ត្រូវបានតែងតាំងជាអធិការនគរបាលខណ្ឌជ្រោយចង្វា។
នាឱកាសនោះដែរ ស្នងការរងចំនួន២រូប ដែលទើបនឹងតែងតាំងថ្មី បានឡើងមានមតិចាប់អារម្មណ៍ និងប្តេជ្ញាចិត្តរបស់តំណាងនាយនគរបាលជាតិ ចំពោះមុខឧត្តមសេនីយ៍ឯក ស ថេត ព្រមទាំងអ្នកចូលរួមទាំងមូលផងដែរ។
ក្រោយពីការប្តេជ្ញាចិត្តរបស់លោកស្នងការរង ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចូលរួមអបអរសាទរដល់នាយនគរបាលទាំងអស់ដែលទេីបទទួលបានការតែងតាំងមុខតំណែងថ្មី ជាពិសេសឯកឧត្តមស្នងការ បានណែនាំដល់មន្ត្រីតែងតាំងថ្មីទាំងអស់ ត្រូវតែយកចិត្តទុកដាក់ខិតខំបំពេញតួនាទីភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនឱ្យបានល្អ ត្រូវបម្រេីអង្គភាព និងប្រជាពលរដ្ឋឱ្យបានល្អបំផុត ។ ឯកឧត្តមស្នងការបានធ្វេីការណែនាំដល់លោកនាយការិយាល័យសណ្តាប់ធ្នាប់ដែលទេីបតែងតាំងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដឹកនាំកម្លាំង ដេីម្បីចុះរៀបចំសណ្តាប់ធ្នាប់តាមគ្រប់គោលដៅដែលតែងតែប្រឈមបញ្ហាចត ឬលក់ដូរគ្មានសណ្តាប់ធ្នាប់ ។ ចំពោះលោកអធិការនគរបាលខណ្ឌជ្រោយចង្វារដែលទេីបតែងតាំងថ្មី ក៏ត្រូវបានណែនាំ ឱ្យយកចិត្តទុកដាក់ខ្ពស់លេីការដឹកនាំអង្គភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ជាពិសេសត្រូវមានផែនការច្បាស់លាស់ក្នុងការ រៀបចំចាត់ចែងកម្លាំង ដេីម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ ក៏ដូចជាការផ្តល់សេវាសាធារណ:ទូទៅ ជូនប្រជាពលរដ្ឋឱ្យបានល្អ ។
ឆ្លៀតក្នុងឱកាសនេះឯកឧត្តមស្នងការ បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបានខិតខំបំពេញតួនាទីភារកិច្ចបានយ៉ាងល្អ ក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងការជួយសម្រួលចរាចរណ៍មុនពេលចូលឆ្នាំ ពេលចូលឆ្នាំ និងក្រោយពេលចូលឆ្នាំ ។
ឯកឧត្តមស្នងការបានណែនាំដល់លោកស្នងការរង លោកអធិការ លោកនាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវធ្វេីការតាមដាន គ្រប់គ្រងឱ្យបានច្បាស់លាស់នៅជនអន្តោប្រវេសន៍ ដែលកំពុងរស់នៅដោយខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ ម្យ៉ាងវិញទៀតមន្ត្រីទាំងអស់មិនត្រូវធ្វេីអ្វីដែលខុសច្បាប់ បេីរកឃេីញកំហុស និងមានភស្តុតាងច្បាស់លាស់ នោះនឹងត្រូវដកតួនាទី ឋាន្តរស័ក ឬអនុវត្តតាមវិន័យកងកម្លាំង បេីធ្ងន់ធ្ងរត្រូវបញ្ជូនទៅអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
ចំពោះការងារបង្ការ និងជួយសង្គ្រោះករណីមានអគ្គិភ័យ កម្លាំងជំនាញត្រវត្រៀមជាប្រចាំដេីម្បីចេញសង្គ្រោះឱ្យបានឆាប់ និងទាន់ពេលវេលា ម្យ៉ាងវិញទៀត មន្ត្រីជំនាញត្រូវរៀបចំផែនការដេីម្បីចុះធ្វេីការណែនាំអប់រំអំពីវិធីបង្ការ និងទប់ស្កាត់អគ្គិភ័យ ជាពិសេសសំខាន់ផ្តោតលេីទីតាំងដែលប្រឈមដូចជាស្ថានីយលក់ប្រេង ទីតាំងលក់ហ្គាស …។ ល ។
ទាក់ទងទៅនឹងការគ្រប់គ្រងកម្លាំង ឯកឧត្តមស្នងការបានណែនាំដល់លោក លោកស្រីស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការ លោកនាយប៉ុស្តិ៍ទាំងអស់ ត្រូវគ្រប់គ្រងកម្លាំងឱ្យបានច្បាស់លាស់ ងាយស្រួលចាត់ចែងដឹកនាំបញ្ជា នៅពេលមានបញ្ហា ឬបទល្មេីសផ្សេងៗកេីតឡេីងជាយថាហេតុ ។
ដោយសង្កេតឃេីញថាកម្លាំងនៃការិយាល័យអន្តរគមន៍ កម្លាំងនៃការិយាល័យចរាចរណ៍ បានបំពេញភារកិច្ច យ៉ាងច្រេីនជូនអង្គភាព និងប្រជាពលរដ្ឋ ឯកឧត្តមស្នងការបានណែនាំដល់លោកស្នងការរងទទួលផែនធនធានមនុស្ស ឱ្យពិនិត្យមេីលលេីការរៀបចំតំលេីងឋានន្តរស័ក ក៏ដូចជាការរៀបចំលិខិតសរសេីរជូនដល់មន្ត្រីទាំងនោះ ដេីម្បីជាការលេីកទឹកចិត្ត និងជាការតបស្នងដល់ការខិតខំ និងលះបង់របស់ពួកគាត់
ឯកឧត្តមស្នងការ ណែនាំដល់កងកម្លាំងទាំងអស់ត្រូវខិតខំបន្ថែមដើម្បីបម្រើសង្គមជាតិ អង្គភាព និងប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត និងថែរក្សាដោយអនុវត្តឲ្យបានល្អនូវវិធានការណ៍ ៣កុំ ៣ការពារ ៕