
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងអញ្ជើញចាកចេញពីម្ពុជានៅព្រឹកថ្ងៃទី ២២ ខែមេសា២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកស្តីពីទឹកលើកទី៤ នៅប្រទេសជប៉ុនដោយផ្ទាល់ដែលប្រព្រឹត្តធ្វើពីថ្ងៃទីទី ២៣ ដល់ថ្ងៃទី ២៥ ខែមេសា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ “ទឹកសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព-ការអនុវត្តល្អបំផុតនិងជំនាន់បន្ទាប់” លទ្ធផលនៃកិច្ចពិភាក្សា APWS លើកទី៤ ត្រូវបានគេរំពឹងថានឹងរួមចំណែកយ៉ាងធំធេងក្នុងការដឹកនាំសមិទ្ធិផលនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) នេះបើយោងតាម APWF។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងកាលពីម្សិលមិញថា៖ ក្រៅពីចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកទឹកលើកទី៤ (APWS)នៅប្រទេសជប៉ុនសម្តេចនឹងចេញ ដំណើរទៅវ៉ាស៊ីនតោនប្រជុំអាស៊ាន-អាមេរិកដែលមានការឯកភាពគ្នាហើយទៅលើកាលបរិច្ឆេទនៃការប្រជុំថ្ងៃ ១២ និង ១៣ ខែឧសភា។ អញ្ចឹងសម្តេចត្រូវចេញទៅ ថ្ងៃទី ១០ ឧសភាហើយត្រឡប់មកវិញថ្ងៃ ១៤ ប៉ុន្តែថ្ងៃ ១៥ បានមកដល់ស្រុក។
ថ្ងៃ ២១ ខែឧសភា ត្រូវថ្ងៃយុទ្ធនាការបោះឆ្នោតសម្តេចត្រូវហោះចេញទៅ Zurich, Davos ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកព្រោះសម្តេចជាប្រធានអាស៊ាននៅឆ្នាំនេះ។ នៅពេលត្រឡប់មកពីប្រទេសស្វីសវិញសម្តេចក៏មានកិច្ចប្រជុំតាមអន ឡាញជាមួយមេដឹកនាំបណ្តាប្រទេសផ្សេងៗនៅលើពិភពលោករួមទាំងនាយករដ្ឋមន្ត្រីជប៉ុនផងដែរស្តីអំពីអនាគតអាស៊ី៕