Alynana Media Cambodia
Icon Collap
clinic narit

រដ្ឋមន្រ្តីការបរទេសរុស្ស៉ីអះអាងថា ទីក្រុងកៀវហាក់មិនចង់បន្តកិច្ចចរចាសន្តិភាព

Admin Alynana | Apr 23, 2022
រដ្ឋមន្រ្តីការបរទេសរុស្ស៉ីអះអាងថា ទីក្រុងកៀវហាក់មិនចង់បន្តកិច្ចចរចាសន្តិភាព
Clinic narith
(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គៃ ឡារ៉ូវ (Sergey Lavrov) បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រសប្តាហ៍នេះថា រុស្ស៊ីនៅមិនទាន់ទទួលបានចម្លើយណាមួយ ពីអ៊ុយក្រែនទេ ចំពោះសំណើនៃកិច្ចចរចាសន្តិភាពរបស់ខ្លួន ដែលវាហាក់បីដូចជាទីក្រុងកៀវ មិនចាប់អារម្មណ៍ចំពោះដំណោះស្រាយការទូត ខណៈដែលជម្លោះយោធាកំពុងបន្តនោះ។ នេះបើយោងតាមការដកស្រង់ផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានរួមគ្នា ជាមួយរដ្ឋមន្រ្តីការបរទេសកាហ្សាក់ស្ថានលោក មូកតា ទីឡេបឺឌី (Mukhtar Tileuberdi), លោក Lavrov បានចោទសួរអំពីជំហររបស់ទីក្រុងកៀវ លើកិច្ចពិភាក្សារវាងប្រទេសទាំងពីរ ដោយគូសបញ្ជាក់ថា «វាចម្លែកណាស់ សម្រាប់រូបលោក បន្ទាប់ពីបានស្តាប់សេចក្តីថ្លែងការណ៍របស់ទីក្រុងកៀវ រួមទាំងការលើកឡើងរបស់ជំនួយការប្រធានាធិបតីអ៊ុយក្រែន ដែលផ្តល់យោបល់ថា ពួកគេមិនត្រូវការកិច្ចពិភាក្សាទាំងនេះ ទាល់តែសោះ»។

កាលពីដើមសប្តាហ៍នេះ ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក អាឡិចស៊ី អារ៉េស្តូវិច (Alexey Arestovich) បានព្រមានថា កិច្ចចរចាសន្តិភាពជាមួយទីក្រុងមូស្គូ អាចនឹងត្រូវបញ្ឈប់ ប្រសិនបើកងទ័ពរុស្ស៊ីដណ្តើមបានទីក្រុង ម៉ារីយូប៉ូល (Mariupol) ដែលជាទីក្រុងកំពង់ផែដ៏មានតម្លៃជាយុទ្ធសាស្ត្រ នៅជាប់សមុទ្រខ្មៅ។ ដោយឡែក កាលពីថ្ងៃអង្គារសប្តាហ៍នេះ
ជំនួយការមួយរូបទៀតរបស់ Zelensky គឺលោក មីកខែល ប៉ូដូឡាក់ (Mikhail Podolyak) ក៏បានលើកឡើងដែរថា មិនមានកាលបរិច្ឆេទកំណត់ សម្រាប់ការបន្តកិច្ចពិក្សាដោយផ្ទាល់ នៃមន្រ្តីការទូត ប្រទេសទាំងពីរនោះទេ។

គួរបញ្ជាក់ថា ការអត្ថាធិប្បាយ របស់លោក Lavrov ធ្វើឡើងពីរថ្ងៃ បន្ទាប់ពីទីក្រុងមូស្គូ បាននិយាយថា ខ្លួនបានបញ្ជូនបន្ត «ឯកសារព្រាង» លើដំណោះស្រាយជាក់ស្តែងមួយចំនួនទៅឲ្យអ៊ុយក្រែន ខណៈដែលទីក្រុងកៀវ បញ្ជាក់ថា ខ្លួនបានទទួលឯកសារនេះហើយ និងកំពុងធ្វើការពិនិត្យ ប៉ុន្តែលោក Zelensky បាននិយាយថា លោកមិនបានឃើញមានអ្វីដែលជាសំណើរបស់ទីក្រុងមូស្គូទេ៕