(ប៉ៃលិន)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះថា អគ្គិសនីកម្ពុជាបានបញ្ចប់ការធ្វើតេស្ដ និងដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីប៉ៃលិន កម្លាំង៥០មេហ្កាវ៉ាត់ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។
លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល ពីបាត់ដំបងមកប៉ៃលិន មានប្រវែងប្រមាណ ៨០ គីឡូម៉ែត្រ បានសាងសង់ ដោយប្រើប្រាស់ថវិកាអគ្គិសនីកម្ពុជាផ្ទាល់ និងបានដាក់ឲ្យដំណើរការតាំងពីឆ្នាំ២០១៧ ជាមួយនឹងអនុស្ថានីយ អគ្គិសនីចំនួន ១ នៅស្រុករតនមណ្ឌល។ ជាមួយតម្រូវការប្រើប្រាស់អគ្គិសនីទាប នៅខេត្តប៉ៃលិន នាពេលនោះ ដែលពុំទាន់មានប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ ក៏ដូចជាការសន្សំសំចៃថាវិការដ្ឋ ដូច្នេះខេត្តប៉ៃលិន បានទទួលការផ្គត់ផ្គង់ត្រឹមកម្រិតតង់ស្យុង ២២គីឡូវ៉ុល ជាបណ្ដោះអាសន្នសិន តាមរយៈខ្សែបញ្ជូន ១១៥គីឡូវ៉ុលនេះ ពីរតនមណ្ឌល មកប៉ៃលិនប្រវែងប្រមាណជិត៥០ គីឡូម៉ែត្រ។
លោករដ្ឋមន្ត្រីបន្តថា បន្ទាប់ពីទទួលបានការផ្គត់ផ្គង់ពីបណ្តាញជាតិ ក្នុងជំហានទី១ សកម្មភាពអភិវឌ្ឍន៍នានា ក្នុងខេត្តមានការរីកចម្រើនជាលំដាប់ បង្កើនតម្រូវការអគ្គិសនី មានការកើនឡើង គួរឲ្យកត់សម្គាល់ ដែលតម្រូវឲ្យអគ្គិសនីកម្ពុជាត្រូវសាងសង់អនុស្ថានីយអគ្គិសនីថ្មីមួយ កម្លាំង៥០មេហ្កាក្រុងប៉ៃលិន និងដាក់ឲ្យដំណើការខ្សែបញ្ជូនក្នុងកំរិត១១៥ គីឡូវ៉ុលតែម្ដង។ សកម្មភាពនេះ បាននាំប្រភពផ្គត់ផ្គង់ឲ្យបានគ្រប់គ្រាន់បរិបូណ៌ ហើយកាន់តែខិតកៀកមកដល់ បងប្អូនប្រជាពលរដ្ឋរស់នៅ ក្នុងខេត្តក្រុងប៉ៃលិន ប្រកបដោយគុណភាព និងស្ថិរភាព ក៏ដូចជាបង្កើនអាត្រាផ្គត់ផ្គង់អគ្គិសនីឲ្យកាន់តែខ្ពស់។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីបានបន្តថា ហេដ្ឋារចនាសម្ព័ន្ធជាតិថ្មីមួយទៀតនេះ កើតចេញពីការខិតខំ ប្រឹងប្រែងអនុវត្តតាមផែនការពង្រីកបណ្តាញ និងចែកចាយ អគ្គិសនីឲ្យបានទូទាំងប្រទេសចូលរួមចំណែក ក្នុងយុទ្ធសាស្ត្រជម្រុញកំណើនសេដ្ឋកិច្ចជាតិ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី តាមរយៈទាក់ទាញអ្នកវិនិយោគ រួមមានក្នុងវិស័យពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ ជាពិសេសឆ្ពោះទៅតំបន់ជនបទ និងជាប់ព្រំដែន ដែលបានផ្តល់ឱកាស បង្កើនការងារផ្សេងៗកាន់តែច្រើនឡើងថែមទៀត៕
(ប៉ៃលិន)៖ លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងប្រាប់បណ្តាញ ព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះថា អគ្គិសនីកម្ពុជាបានបញ្ចប់ការធ្វើតេស្ដ និងដាក់ឲ្យដំណើរការអនុស្ថានីយអគ្គិសនីប៉ៃលិន កម្លាំង៥០មេហ្កាវ៉ាត់ នៅក្រុងប៉ៃលិន ខេត្តប៉ៃលិន។