Alynana Media Cambodia
Icon Collap
clinic narit

ទីបំផុត, អាល្លឺម៉ង់ យល់ព្រមបញ្ជូនអាវុធធុនធ្ងន់ជាលើកដំបូង ឱ្យអ៊ុយក្រែន

Admin Alynana | Apr 27, 2022
ទីបំផុត, អាល្លឺម៉ង់ យល់ព្រមបញ្ជូនអាវុធធុនធ្ងន់ជាលើកដំបូង ឱ្យអ៊ុយក្រែន
Clinic narith

(ប៊ែរឡាំង)៖ ប្រទេសអាល្លឺម៉ង់ នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីការបញ្ជូនអាវុធធុនធ្ងន់ជាលើកដំបូងរបស់ខ្លួនទៅកាន់អ៊ុយក្រែនហើយ ដើម្បីជួយ ប្រទេសនេះទប់ទល់នឹងការវាយប្រហាររបស់រុស្ស៊ី បន្ទាប់ពីទទួលរងការរិះគន់ និងសម្ពាធជាច្រើនសប្ដាហ៍មកនេះពាក់ព័ន្ធនឹងជំហរមិនច្បាស់លាស់របស់ រដ្ឋាភិបាលទីក្រុងបែរឡាំង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២១។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោកស្រី គ្រីស្ទីន ឡំប្រ៊ិច (Christine Lambrecht) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋាភិបាលបានអនុម័តជាផ្លូវការនូវ ការបញ្ជូនប្រព័ន្ធអាវុធប្រឆាំងយន្តហោះចម្បាំង ហ្សេប៉ាដ (Gepard) ពីស្តុករបស់ក្រុមហ៊ុន KMW ឱ្យអ៊ុយក្រែនហើយ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយអាវុធទាំងនេះនឹងផ្ដល់សមត្ថភាពពិតប្រាកដដល់អ៊ុយក្រែន»។

គួរបញ្ជាក់ថា ការប្រកាសខាងលើនេះ បានកើតឡើងបន្ទាប់ពីមានរបាយការណ៍កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះថា ក្រុមហ៊ុនផលិតអាវុធអាល្លឺម៉ង់ រ៉ែនមេថល (Rheinmetall) បានស្នើសុំការអនុម័តពីរដ្ឋាភិបាលសម្រាប់ការបញ្ជូនរពាសដែកប្រភេទ Marder ចំនួន ១០០គ្រឿង និងរថក្រោះប្រភេទ Leopard 1A5 ចំនួន ៨៨គ្រឿងទៅកាន់ប្រទេសអ៊ុយក្រែន៕