Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជារៀបចំការប្រកួតជំនាញឯកផ្នែកឆុងកាហ្វេ ខណៈអាជីវកម្មផ្នែកនេះកំពុងរីកចម្រើន

Admin Alynana | Apr 29, 2022
កម្ពុជារៀបចំការប្រកួតជំនាញឯកផ្នែកឆុងកាហ្វេ ខណៈអាជីវកម្មផ្នែកនេះកំពុងរីកចម្រើន
Clinic narith

ក្រសួងទេសចរណ៍ សហការជាមួយដៃគូពាក់ព័ន្ធ នឹងរៀប ចំការប្រកួតប្រជែងយកពានរង្វាន់លើជំនាញឆុងកាហ្វេឡើងវិញ សំដៅជំរុញឱ្យអាជីវកម្មមួយនេះទទួលបានការគាំទ្រកាន់តែខ្លាំងឡើង ស្របពេលកម្ពុជាកំពុងចលនាទាក់ទាញរំហូរទេសចរមកកាន់កម្ពុជាឡើង វិញទាំងក្នុង និងក្រោយបរិបទជំងឺកូវីដ-១៩។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតឆុងកាហ្វេថ្នាក់ជាតិសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០២២ អ្នកស្រី ណាក ច័ន្ទណូលីន ប្រធានគ្រប់គ្រងសហព័ន្ធទេសចរណ៍កម្ពុជា បានឱ្យដឹងថា ការរៀបចំឱ្យមានប្រកួតជើងឯកនៅឆ្នាំនេះ ដើម្បីលើកកម្ពស់ឧស្សាហកម្មកាហ្វេនៅកម្ពុជា ក៏ដូចជាការផ្តល់នូវវេទិកាសម្រាប់ក្នុងការចែករំលែកព័ត៌មាន បង្កើតចំណេះដឹង និងរួមគ្នាលើក កម្ពស់ការប្រើប្រាស់ និងពាណិជ្ជកម្មកាហ្វេ និងដើម្បីលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយសម្រេចក្តីសុបិនរបស់ខ្លួនក្នុងការឈោងចាប់យកអាជីពជាអ្នកជំនាញឆុងកាហ្វេ។

បើតាមប្រសាសន៍របស់អ្នកស្រី ហាក់ លីណា តំណាងឱ្យសមាគមភោជនីយដ្ឋានកម្ពុជា បានឱ្យដឹងថា អាជីវ កម្មលក់កាហ្វេនៅកម្ពុជាកំពុងរីកចម្រើននៅគ្រប់ទីកន្លែង ក្នុងនោះមានទាំងបណ្តាហាងដែលមានផ្លាកយីហោល្បីៗ និងតៀមតូចៗនៅតាមដង ផ្លូវ។ អ្នកស្រី ថ្លែងថា ជំនាញ និងអាជីវកម្មផ្នែកឆុងកាហ្វេ ក៏ជាផ្នែកមួយនៃសេវាកម្មទេសចរណ៍។

លោក វ៉ន វឌ្ឍទិត្យា អ្នកគ្រប់ គ្រងផ្នែកជំនាញឆុងកាហ្វេនៃក្រុមហ៊ុនកូហ្វ៊ី(KOFI) បានគាំទ្រចំពោះការរៀបចំឱ្យមានជាវេទិកាប្រកួតការឆុងកាហ្វេថ្នាក់ជាតិនៅកម្ពុជា និងរំពឹងថា តាមរយៈការប្រកួតនេះ អ្នកដែលចង់ចាប់យកអាជីពឆុងកាហ្វេដ៏ល្អឥតខ្ចោះនឹងជួបជាមួយអ្នកជំនាញ សម្រាប់ទទួលបាននូវមេរៀន បទពិសោធន៍ពីគ្នាទៅវិញ ទៅមក ដើម្បីអភិវឌ្ឍន៍ខ្លួនលើជំនាញនៃការឆុងកាហ្វេ ព្រមទាំងចូលរួមលើកស្ទួយ និងផ្តល់ឱកាសដល់យុវជនកម្ពុជាដែលមានបំណងចាប់យកជំនាញឆុងកាហ្វេធ្វើជាអាជីព ឬអាជីវកម្មរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា ក្រសួងទេស ចរណ៍ តែងតែសហការជា មួយវិស័យឯកជន និងដៃគូពាក់ព័ន្ធ រៀបចំឱ្យមានជាវគ្គបណ្តុះបណ្តាលដល់បុគ្គលិកបម្រើការក្នុងវិស័យទេសចរ ណ៍ យុវជន សិស្ស និស្សិត និងសាធារណជន លើការអភិវឌ្ឍសមត្ថភាព និងជំនាញក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរលើជំនាញឆុងកាហ្វេ និងជំនាញក្រឡុកស្រា និងភេសជ្ជៈ ដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍៕