Alynana Media Cambodia
Icon Collap
clinic narit

ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣នាក់, ជាសះស្បើយ២៨នាក់ និងគ្មានអ្នកស្លាប់ទេ

Admin Alynana | May 03, 2022
ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៣នាក់, ជាសះស្បើយ២៨នាក់ និងគ្មានអ្នកស្លាប់ទេ
Clinic narith

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងចំនួន៣នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៨នាក់ និងគ្មានអ្នកស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៦,២៥៧នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣,១៤៤នាក់, ស្លាប់សរុបចំនួន ៣,០៥៦នាក់៕

2022-05-03 11.44.39