កំពង់ចាម៖ នៅល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ត្រូវនឹងថ្ងៃទី៣ នៃពិធីបុណ្យសព ឯកឧត្តមព្រឹទ្ធាចារ្យ ហ៊ុន ណេង តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា , ក្រុមគ្រួសារ សាច់ញាតិ បងប្អូននៃសព
បានរៀបចំពិធីសាសនា និមន្តព្រះសង្ឃ ឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធ ឯកឧត្តម ហ៊ុន ណេង នៅគេហដ្ឋានសព នាក្រុងកំពង់ចាម ខេត្តកំពង់ចាម៕