
ក្រសួងបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយលើភាគខាងជើង ប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីកម្រិតមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖ តំបន់ទំនាបកណ្តាល
 – សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
 – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
 – បណ្តារាជធានីខេត្តនានា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិចទៅបង្គួរ និងលាយឡំទៅដោយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២៖ តំបន់ខ្ពង់រាប
– សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
– នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។
៣៖ តំបន់មាត់សមុទ្រ
 – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
 – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C
 – នឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
 – នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃទី២៦-២៩ ខែឧសភា៕




