ក្រុមការងារ Wonders of the Mekong រួមជាមួយនឹងអ្នកវិទ្យាសាស្ត្រជលផលផ្សេងទៀត បានរកឃើញ និងបំពាក់ឧបករណ៍ទទួលសញ្ញា ហើយក៏បានព្រលែងត្រីបបែលយក្សទឹកសាបដ៏ធំបំផុត ក្នុងកំណត់ត្រានេះចូលទៅទន្លេរវិញ ដោយសុវត្ថិភាព។ ត្រីបបែលយក្សទន្លេមេគង្គញីមួយក្បាលនេះមានទម្ងន់ ៣០០គីឡូក្រាម ដែលជាកំណត់ត្រាថ្មីមួយ ដែលមិនធ្លាប់មានពីមុនមក វាត្រូវបានក្រុមការងារ Wonders of the Mekong ដាក់ឈ្មោះថា «បូណ៌មី» ព្រោះតែគេបានលែងវាចូលទៅក្នុងទន្លេមេគង្គវិញនៅក្នុងថ្ងៃពេញបូណ៌មី។ ប្រភពៈ Wonders of the Mekong