Alynana Media Cambodia
Icon Collap
clinic narit

លោក គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំស្តាប់បទបង្ហាញ ស្តីពីគម្រោងវិនិយោគ សួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ធំដំបូងគេនៅកម្ពុជា

Admin Alynana | Jun 23, 2022
លោក គួច ចំរើន អញ្ជើញបើកកិច្ចប្រជុំស្តាប់បទបង្ហាញ ស្តីពីគម្រោងវិនិយោគ សួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ធំដំបូងគេនៅកម្ពុជា
Clinic narith

ដោយពិនិត្យឃើញពីសក្តានុពល និងភាពរីកចម្រើនរបស់ខេត្តព្រះសីហនុ ទើបក្រុមហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE SOLEIL MEILAN INTERNATIONNAL TRAVEL Co.,LDT សម្រេចស្នើសុំវិនិយោគ សួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ក្នុងទុនវិនិយោគចំនួន ៥០ ម៉ឺនដុល្លាអាមេរិក។
289922280_350622317188585_7183192029195289312_n-1536x1152

លោក គួច ចំរើន អភិបាល នៃគណអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកកិច្ចប្រជុំស្តាប់បទបង្ហាញ ស្តីពីគម្រោងស្នើសុំវិនិយោគ សួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ ធំដំបូងគេនៅកម្ពុជា ស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ របស់ក្រុមហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE SOLEIL MEILAN INTERNATIONNAL TRAVEL Co.,LDT ។
289991185_350622337188583_4621426091715011827_n

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ គាំទ្រគម្រោងរៀបចំសួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ របស់ក្រុមហ៊ុនឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក ដោយសារទីតាំងដែលស្នើសុំគឺស្ថិតនៅទល់មុខ អាគារសណ្ឋាគាររបស់ក្រុមហ៊ុនផ្ទាល់ ហើយកីឡាទេសចរណ៍លើទឹកនេះជាផលិតផល ទេសចរណ៍ថ្មីសម្រាប់ខេត្តព្រះសីហនុ និងបង្កើតការងារដល់ប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវទេសចរណ៍ចូលមកកម្សាន្ត និងស្នាក់នៅខេត្តព្រះសីហនុកាន់តែច្រើន។
289937011_350622403855243_30027351429334768_n

លោក គួច ចំរើន បានធ្វើការណែនាំដល់ក្រុមហ៊ុន ត្រូវសិក្សាពីតម្លៃសេដ្ឋកិច្ចសង្គម និងចំនួនភ្ញៀវមកកម្សាន្ត ក៏ដូចជាសិក្សាអំពីលក្ខណៈបច្ចេកទេស អាកាសធាតុ ការការពារសុវត្ថិភាពភ្ញៀវ និងផលប៉ះពាល់បរិស្ថានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរដ្ឋបាលខេត្តមានមូលដ្ឋានក្នុងការស្នើសុំគោលការណ៍ទៅគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដើម្បីអនុវត្តនីតិវិធីបន្ត។
289682374_350622360521914_765107702040374151_n

តំណាងក្រុមហ៊ុន ឡឹសូឡីមីឡាន អិនធើណេសិនណលត្រាវែល ឯ.ក LE SOLEIL MEILAN INTERNATIONNAL TRAVEL Co.,LDT បានធ្វើបទបង្ហាញ ស្តីពីគម្រោងស្នើសុំវិនិយោគ សួនកម្សាន្តកីឡាទេសចរណ៍លើសមុទ្រ មានទីតាំងស្ថិតនៅឆ្នេរអូរឈើទាល២ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ គឺនៅទល់មុខនឹងអគាររបស់ក្រុមហ៊ុនតែម្តង ដោយទីតាំងស្នើសុំមានទំហំទទឹង ១០០ ម៉ែត្រ បណ្តោយ ១៥០ ម៉ែត្រ និងចម្ងាយពីឆ្នេរចូលទៅក្នុងទឹកសមុទ្រប្រមាណ ២០ ម៉ែត្រ មិនប៉ះពាល់នឹងលំហរឆ្នេរសាធារណៈនោះទេ។
289784207_350622333855250_333620565356307634_n

សួនកម្សាន្តកីឡាទេសចរណ៍នៅលើសមុទ្រ គឺក្រុមហ៊ុននឹងរៀបចំរួមមាន ប្រាសាទទឹក បាល់ទះលើទឹក ពោងបង្វិលលើទឹក ពោងរត់បង្វិលលើទឹក ទូកពោងរាងផ្លែចេក ទូកចែវ ពោងបណ្តែតកម្សាន្តលើទឹក ស្ពានដើរបណ្តែតទឹក ទោងជិះកម្សាន្ត និងមានក្រុមម៉ូតូទឹក ក៏ដូចជាបុគ្គលិកសម្រាប់ជួយសង្គ្រោះ៕