Alynana Media Cambodia
Icon Collap
clinic narit

អង្គការអុកស្វាម រៀបចំសន្និសីទសារព័ត៌មាន ចែករំលែកអំពីយុទ្ធនាការរយៈពេលបួនខែ "តាមដងទន្លេមេគង្គជាមួយសាយ"

Admin Alynana | Jun 23, 2022
អង្គការអុកស្វាម រៀបចំសន្និសីទសារព័ត៌មាន ចែករំលែកអំពីយុទ្ធនាការរយៈពេលបួនខែ "តាមដងទន្លេមេគង្គជាមួយសាយ"
Clinic narith

ភ្នំពេញ_ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២៖ ថ្ងៃនេះ អង្គការអុកស្វាម រៀបចំសន្និសីទសារព័ត៌មាន ចែករំលែកអំពីយុទ្ធនាការរយៈពេលបួនខែ ដែលមានឈ្មោះថា "តាមដងទន្លេមេគង្គជាមួយសាយ”។ ក្នុងយុទ្ធនា ការនេះ មានគោលបំណង លើកកម្ពស់តំបន់អេកូទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់សហគមន៍ ដែលងាយរងគ្រោះ ដោយសារផលប៉ះពាល់ដោយការផ្លាស់ប្តូរលំហូរទឹក និងការគំរាមកំហែងកើនឡើង ដល់សន្តិសុខស្បៀង នៅតាមដងទន្លេមេគង្គ។

"តាមដងទន្លេមេគង្គជាមួយសាយ" គឺជាយុទ្ធនាការ តាមដងទន្លេមេគង្គ នៅតំបន់ភាគខាងជើងនៃប្រទេស កម្ពុជា ឆ្លងកាត់តាមខេត្តរតនគិរី ស្ទឹងត្រែង និងក្រចេះ របស់លោក អូន បាឋម ដែលត្រូវបានគេស្គាល់គាត់ថា សាយ ដែលជាអគ្គរាជទូតសុឆន្ទៈ ជាតារាចម្រៀង និងតារាសម្ដែងនៅប្រទេសកម្ពុជា ។
IMG_0979

ដំណើររបស់ សាយបានផ្តិតយកអរិយ្យភាពរបស់ទន្លេមេគង្គ ហើយក៏បង្ហាញនូវវប្បធម៌ចម្រុះ និងការអនុ វត្តក្នុងស្រុក។ មិនតែប៉ុណ្ណោះ យុទ្ធនាការនេះក៏បានបង្កើតអោយមានវេទិកាស្តាប់សំឡេងរបស់ស្ត្រី បុរស ជនជាតិដើមភាគតិច និងសមាជិកដទៃទៀតនៃសហគមន៍ក្រីក្រ ដែលរស់នៅតាមដងទន្លេមេគង្គ។

លោកស្រី កែវ កណិកា ប្រធានគម្រោងបរិយាប័ន្ននៃអង្គការអុកស្វាមមានប្រសាសន៍ថា យុទ្ធនាការ “តាមដងទន្លេមេគង្គ ជាមួយសាយ” មានគោលបំណងលើកកម្ពស់ការយល់ដល់យុវជន ក៏ដូចជាប្រជាពលរដ្ឋឲ្យយល់ដឹងអំពីភាពសម្បូរបែបនៃអាងទន្លេមេគង្គ និងសារៈ សំខាន់របស់វាចំពោះជីវិតរបស់ប្រជាពលរដ្ឋរាប់លាននាក់ ក៏ដូចជាការផ្សារភ្ជាប់ការយល់ដឹងអំពី វប្បធម៌និងប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ទន្លេមេគង្គ ព្រមទាំងការចូលរួម និងកិច្ច ពិភាក្សាប្រកបដោយអត្ថន័យរវាងយុវជន និងសហគមន៍ ដែលរងផលប៉ះពាល់ ជាពិសេសក្រុមងាយរងគ្រោះដូចជា ជនមានពិការភាព និងជនជាតិដើមភាគតិច ដែលពួកគាត់ទាំអស់នោះជាគោលដៅចម្បង របស់គម្រោង។ អ្នកស្រីបានបន្ថែមទៀតថា "បើទោះជាយុទ្ធនាការបានបញ្ចប់ក៏ដោយ ក៏បេសកកម្ម ការពារទន្លេមេគង្គ និងការលើកស្ទួយជីវភាពប្រជាពលរដ្ឋ របស់យើងនៅតែបន្តទៅមុខ"។IMG_0938.png០

លោក អ៊ួន បាឋម ហៅ សាយ ដែលជាឯកអគ្គរដ្ឋទូតនៃយុទ្ធនាការនេះបានលើកឡើងថា "ទន្លេនាំទឹក និងសារធាតុចិញ្ចឹម ទៅកាន់ទូទាំងពិភពលោក ហើយទន្លេគឺជាជីវិតមនុស្ស ជាពិសេសសហគមន៍ដែលពឹងអាស្រ័យលើទន្លនេះ។ បន្ទាប់ពីដំណើរតាមដងទន្លេមេគង្គមក ខ្ញុំមានទំនាក់ទំងជិតស្និតជាមួយទន្លេជាងមុន មានឱកាសក្នុងការស្វែងយល់ពីភាពសម្បូរបែបនៃទន្លេមេគង្គ របស់យើង និងជីវិតរបស់សហគមន៍ ជាពិសេសក្រុមជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះ ដែល ជីវិត និងវប្បធម៌របស់ពួកគាត់មានទំនាក់ទំនងជាមួយទន្លេ និងព្រៃឈើ" ។ សាយបន្ថែមថា «ខ្ញុំ សូមផ្តាំផ្ញើ ដល់យុវជនទាំងអស់ ឲ្យចូលរួមការពារទន្លេទាំងអស់គ្នា ព្រោះទន្លេ មិនមែនជាកម្មសិទ្ធិរបស់អ្នកណាទេគឺ ទន្លេជារបស់យើងទាំងអស់គ្នា ''ទន្លេគឺជាជីវិតរបស់យើង'' ។IMG_1025

មិនតែប៉ុណ្ណោះ សាយមានក្តីសង្ឃឹមថា តាមរយៈកម្មវិធីនេះ យើងនឹងអាចជួយផ្សព្វផ្សាយពីតំបន់ ទេសចរណ៍ធម្មជាតិ ដ៏មានសក្តានុពលនៅតាមដងទន្លេ ដើម្បីជួយជម្រុញដល់ភ្ញៀវទេសចរណ៍ ជាពិសេស ភ្ញៀវទេសចរណ៍ក្នុងស្រុកអោយបានមកទស្សនា តាមតំបន់កម្សាន្តនានា ដើម្បីជួយជម្រុញជីវភាពដល់បងប្អូននៅក្នុងសហគមន៏។

អ្នកស្រី ប៊ុន សំផាន ប្រធានសហគមន៍សម្រស់កោះហាន ខេត្តស្ទឹងត្រែង ថ្លែងថា "យុទ្ធនាការនេះពិតជាមានសារសំខាន់មែនទែន សម្រាប់អាយុជីវិតប្រជាពលរដ្ឋរបស់សហគមនយើងខ្ញុំ ជាពិសេសជនពិការ និងស្ត្រីមេម៉ាដែលមិនមានការងារធ្វើ"។ អ្នកស្រីក៏បានសំណោមពរ ដល់ភាគីពាក់ព័ន្ធទាំងអស់ឲ្យចូលរួមថែរក្សាការពារ ធនធានធម្មជាតិ ជីវចម្រុះនៅតាមដងទន្លេមេគង្គ និងសូមឲ្យបញ្ឈប់រាល់ការធ្វើប្រព័ន្ធទំនប់ធំៗ ដែលប៉ះពាល់ទៅដល់ត្រី និងជម្រកសត្វស្លាបជាដើម ហើយអ្វីដែលសំខាន់គឺទឹកទន្លេរនេះឯង ដែលជាអាយុជីវិត និងដង្ហើមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេរមេគង្គ។ IMG_0977.png01

អ្វីដែលពិសេសជានិងទៅទៀតនោះគឺ ខ្សែវីដេអូដែលជាលទ្ធផលនៃយុទ្ធនាការនេះ ត្រូវបានជ្រើសរើសដើម្បី ចាក់បញ្ចាំងនៅកម្មវិធីការស្វែងយល់ពីទន្លេមេគង្គ (Mekong Discovery) របស់មហោស្រពភាពយន្ត អន្តរជាតិកម្ពុជា ដែលជាមហោស្របភាពយន្តដ៏ធំមួយនៅកម្ពុជា ហើយការចាក់បញ្ចាំងនោះលើកដំបូងនឹងធ្វើឡើង នៅថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2022 នៅសាលមហោស្រពចតុមុខ៕
DSC01884IMG_1062DSC01817DSC01858-1