ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បាន ចេញសេចក្តី សម្រេចកំណត់ យក ថ្ងៃអាទិត្យ ទី ២៣ខែកក្កដា ឆ្នាំ២០២៣ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះបើយោងតាមសេចក្តី សម្រេចចុះថ្ងៃទី២៩ ខែ មិថុនា ឆ្នាំ២០២២ ដែលចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន។