នៅថ្ងៃទី៣១ ខែកក្កដា ២០២២ បុរីវិមានសំណាង ប្រកាសសម្ពោធ Showroom និងការិយាល័យលក់លំនៅឋានលំដាប់អភិជនជាផ្លូវការ
នៅថ្ងៃនេះ ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ភ្ញៀវកិត្តិយសដែលបានចូលរួម ដែលភាគច្រើនសុទ្ធតែលំដាប់អភិជន អ្នកមុខអ្នកការជាច្រើនរូប។
បុរីវិមានសំណាង ជាបុរីលំដាប់អភិជន ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីនបែបក្លាសិក វីឡាឃ្វីនបែបក្លាសិក និងជាវីឡាឃីងបែបក្លាសិក ឬ បែបបារាំងដែលចំណាយថ្លៃសាងសង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា! បុរីមានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេងកីឡា ផ្លូវធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុតសម្រាប់គ្រួសារអភិជនកម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕