Alynana Media Cambodia
Icon Collap
clinic narit

លោកជំទាវឧកញ៉ា គង់ សំណាង សម្រេចចិត្តដាក់ឈ្មោះបុរីវិមានសំណាងព្រោះតែមូលហេតុមួយនេះ

Admin Alynana | Jul 31, 2022
លោកជំទាវឧកញ៉ា គង់ សំណាង សម្រេចចិត្តដាក់ឈ្មោះបុរីវិមានសំណាងព្រោះតែមូលហេតុមួយនេះ
Clinic narith

ភ្នំពេញ៖ លោកជំទាវឧកញ៉ា គង់ សំណាង បានប្រាប់ពីមហិចតា និងមូលហេតុ ដែលសម្រេចចិត្តដាក់ឈ្មោះបុរីវិមានសំណាង ព្រមទាំងកត្តាដែលជំរុញអោយលោកជំទាវសាងសង់បុរីអភិជន វិមានសំណាងនេះឡើង សូមអានខ្លឹមសារទាំងស្រុក៖

លោកជំទាវឧកញ៉ា គង់ សំណាង ម្ចាស់បុរីវិមានសំណាងបានលើកឡើងថា មិត្តភក្រ្ត័ជាច្រើនបានសួរថាហេតុអ្វីដាក់ឈ្មោះថា បុរី វិមានសំណាង នាងខ្ញុំសូមស្រលាញ់ឈ្មោះនេះពិរោះ និងមានអត្តនយ័ល្អ គឺមាននយ័ថាផ្ទះស្អាតប្រណិតៗ និងផ្តល់នូវសំណាងល្អ។

ដោយសារស្រលាញ់អាជីពជាអ្នកសាងសង់បុរី ចាប់តាំងពីឆ្នាំ២០១៥មក នាងខ្ញុំបានចាប់ផ្តើមដើរមើល ស្វែងរកទិញដី សិក្សាពីបច្ចេកទេសសំណង់ អំពីទីផ្សារ និងទំនោរចិត្តអតិថិជនជាដើម ។ ដូច្នេះនៅឆ្នាំ២០១៩ នាងខ្ញុំចាប់ផ្តើមសាងសង់បុរី១ កន្លែងនៅផ្លូវជាតិលេខ១ តំបន់គៀនស្វាយ ដែលមានចំនួនជាង៣០០ផ្ទះដែលផ្តោតលើអតិថិជនគោលដៅជាអ្នកមាន ជីវភាពមធ្យមចុះក្រោម ដែលតំលៃផ្ទះចាប់ពី ៤៧០០០ដុល្លារ ដល់១០ម៉ឺន។ដោយតំលៃ និងទីតាំងនៅទីនោះដាក់ ឈ្មោះវិមានសំណាងមិនសម ដូច្នេះក៏ដាក់ឈ្មោះថាបុរី ខេអេស រ៉េស៊ីដេន។ហើយហេតុអ្វីបានដាក់ឈ្មោះថា ខេអេស រ៉េស៊ីដេន ទុកអោយមេខ្ញុំជំរាបជូន។

សូមជំរាបថា ការសាងសង់បុរីគ្រប់ទីតាំងរបស់យើងខ្ញុំ ទាំងបុរីខេអេស និងវិមានសំណាង គឺមិនមែនផ្តោតលើប្រាក់ចំណេញ នៅលេខរាងទី១ទេ។ដោយប្រាក់ចំនេញទុកនៅលំដាប់ចុងក្រោយគេ

លំដាប់ទី១ គឺនាងខ្ញុំផ្តោតលើការសាងសង់សំណង់ដ៏មានគុណភាពរឹងម៉ាំ បញ្ជៀសពីការជ្រាបទឹក ដោយគ្រប់ជាន់សុទ្ធតែចាក់ប្លង់សេ សូម្បីជាន់តំបូលគ្បឿងក៏ចាក់ប្លង់សេដែរ

លំដាប់ទី២ គឺការផ្តោតទៅលើសោភណ្ឌ័ភាព និងផាសុខភាព ដោយការរចនាម៉ូតផ្ទះបែបក្លាសិក ស្អាតៗសមស្របទៅនិងទំនោរចិត្តអតិថិជនបច្ចុប្បន្ន ព្រមទាំងផ្តល់នូវបរិយាកាសរស់នៅល្អ ដោយមានសួនច្បារធំៗ ក្លិបហាត់ប្រាណ អាងហែលទឹក និងជាពិសេសមានទេសភាពមាត់ព្រែកធម្មជាតិ ដែលអាចជិះកង់ ហាត់ប្រាណ និងស្ទួចត្រីកំសាន្តបាន បូករួមទាំងការរក្សារសន្តិសុខល្អ និងផ្តល់សុវត្ថិភាពដល់អ្នករស់នៅ។

លំដាប់ទី៣ គឺការកសាងកេរ្ត៍ឈ្មោះបុរីវិមានសំណាង អោយឈរលើទីផ្សារទៅថ្ងៃខាងមុខអោយរិតតែមានភាពល្បីល្បាញ

នាងខ្ញុំសូមឆ្លៀតឱកាសនេះសូមជំរាបជូននាឱកាសសម្ភោធការិយាលយ័លក់នាថ្ងៃនេះ យើងខ្ញុំមានការផ្តល់ជូនពិសេស សំរាប់តែថ្ងៃនេះ១ថ្ងៃប៉ុណ្ណោះ គឺសំរាប់ភ្ញៀវដែលកក់ក្នុងថ្ងៃនេះនិងបញ្ចុះជូនរហូតដល់១៥០០០ដុល្លារ ,ការបង់ប្រាក់២០% រយះ ពេល២០ខែ ស្មើរ១%ក្នុង១ខែ និងការចាប់រង្វាន់ជូនទូរសព្ទ័,IPAD និងទូរទស្សន៍ជាដើម។

ជាចុងបញ្ចប់នាងខ្ញុំថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អតិថិជនទាំងអស់ដែលបានគាំទ្រ និងបានទិញផ្ទះកន្លងមក ហើយក៍សូមជូនពរដល់អតិថិជន និងភ្ញៀវកិត្តយសទាំងអស់ដែលមានវត្តមាននាឱកាសនេះនូវពុទ្ធិពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ សូមអរគុណ។