Alynana Media Cambodia
Icon Collap
clinic narit

គម្រោងធ្វើដំណើររបស់លោកស្រី ប៉េឡូស៊ី ទៅកោះតៃវ៉ាន់ ធ្វើឲ្យមានភាពតានតឹង ទីផ្សារហ៊ុនចាប់ផ្តើមធ្លាក់ចុះ

Admin Alynana | Aug 03, 2022
គម្រោងធ្វើដំណើររបស់លោកស្រី ប៉េឡូស៊ី ទៅកោះតៃវ៉ាន់ ធ្វើឲ្យមានភាពតានតឹង ទីផ្សារហ៊ុនចាប់ផ្តើមធ្លាក់ចុះ
Clinic narith

(ហុងកុង)៖ ផ្សារហ៊ុនអាស៊ី ស្ទើរតែធ្លាក់ចុះទាំងស្រុង នៅថ្ងៃអង្គារ ទី ២ ខែសីហានេះ ដោយសារតែ ស្ថានការណ៍ភូមិសាស្ត្រនយោបាយមានភាពតានតឹង បន្ទាប់ពីទទួលដំណឹងថា លោកស្រី ណាន់ស៊ី ប៉េឡូស៊ី នឹងទៅធ្វើដំណើរទៅកោះតៃវ៉ាន់។

អ្នកជំនួញ និងអ្នកលេងភាគហ៊ុន ចាប់ផ្តើម រអើល នឹងភ័យខ្លាចចំពោះបញ្ហាសេដ្ឋកិច្ចដែលកំពុងចាប់ផ្តើមរង្គោះរង្គើ។

យោងតាមសារព័ត៌មាន CNBCបានបង្ហាញឃើញថា ទីផ្សារហ៊ុន នៅចិនដីគោក និង ហុង កុង បាននាំឲ្យមានការខាតបង់ក្នុងតំបន់អាស៊ីជារួមប្រមាណ ២% ភ្លាមៗ។ ដោយ សន្ទស្សន៍របស់ Shanghai Compositeខាត ២.២៦% , សន្ទស្សន៍របស់ Shenzhen Component ធ្លាក់ដល់ ២.៣៧% ។

សន្ទស្សន៍ Hang Sengរបស់ហុងកុង បានធ្លាក់ចុះ ២.៣៦% ។ ភាគហ៊ុនរបស់ អាលីបាបា និង Meitunក៏ធ្លាក់ចុះខ្លាំងណាស់ដែរគឺធ្លាក់ដល់ ២.៨៥% និង ២.១១% ខណៈពេលដែល សន្ទស្សន៍ភាគហ៊ុនរបស់ Hang Seng Tech ដល់ ៣.០១%។

ប្រភពព័ត៌មានដែលមិនចេញឈ្មោះមួយ បាននិយាយថា លោកស្រី ប៉េឡូស៊ី នឹងបន្តទស្សនកិច្ចរបស់គាត់ទៅកាន់ ដែនកោះឯករាជ្យប្រជាធិបតេយ្យដែលចិនយល់ថាជាអាណាខេត្តរបស់ខ្លួន។

ជាមួយគ្នានេះដែរ ភាគហ៊ុនរបស់ ក្រុហ៊ុនផលិតកម្មមួយរបស់តៃវ៉ាន់ Taiwan Semiconductor Manufacturing Companyបានធ្លាក់ចុះ ២.៣៨% ខណៈពេលដែលសន្ទស្សន៍ផ្សារហ៊ុន Taiwan Weightedធ្លាក់ចុះ ១.៥៦% ។

លោក Saktiandi Supaat ប្រធានប្រចាំតំបន់ ផ្នែកស្រាវជ្រាវ និងយុទ្ធសាស្ត្រលើទីផ្សារមូលបត្រនៃធនាគារ Maybank បានមានប្រសាសន៍ថា “អត្រាប្រាក់ ដុល្លារ-យេន ក៏អាចនឹងមានការប្រែប្រួលដែរ, ហានិភ័យនៃ ភូមិសាស្ត្រនយោបាយ តែងតែជាកត្តាមួយដែលអ្នកទីផ្សារមូលបត្រដូចពួកយើងត្រូវចាប់សម្លឹងមើល តែវាជារឿងមួយដែលពិបាកប៉ាន់ស្មានខ្លាំងណាស់៕

photo_2022-08-03_08-12-28