អគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្ហាញលទ្ធផលការគ្រប់គ្រងប្រមូលពន្ធក្នុងខែកក្កដា ឆ្នាំ២០២២ ចំណូលពន្ធ-អាករ គ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៩៦៩,៨០ប៊ីលានរៀល (ប្រមាណជា ២៣៩,៤៦ លានដុល្លារ) ស្មើនឹង ៨,៤៩% នៃផែនការច្បាប់ហិរញ្ញវត្តុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ ប្រៀបធៀបនឹងចំណូលពន្ធ-អាករ ប្រចាំខែកក្កដា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួន ១៥៦,១៥ ប៊ីលានរៀល (ប្រមាណជា ៣៨,៥៦ លានដុល្លារ) ស្មើនឹង ១៩,១៩%។
គូសបញ្ជាក់ថា ទោះបីជាមានហានិភ័យដែលបណ្ដាលមកពីភាពមិនប្រាកដប្រជា និងការប្រែប្រួលបរិបទសេដ្ឋកិច្ចសកលរលកនៃមេរោគកូវីដ-១៩ ភាពតានតឹងនៃភូមិនសាស្រ្តនយោបាយ ដែលបានជះឥទ្ធិពលមកលើស្ថានភាពសេដ្ឋកិច្ចកម្ពុជាយ៉ាណាក្ដី ក៏ស្ថានភាពនៃការគ្រប់គ្រងប្រមូលចំណូលពន្ធក្នុងឆ្នាំ២០២០ ឆ្នាំ២០២១ និងរយ:ពេល ៧ខែឆ្នាំ២០២២ នៅតែរក្សាបានស្ថានភាពល្អប្រសើរ ដែលបានឆ្លើយតបទៅនឹងតម្រូវការថវិកាសម្រាប់ការចំណាយនានារបស់រដ្ឋាភិបាល ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩៕