(សិង្ហបុរី)៖ អត្រាអតិផរណាស្នូលរបស់សិង្ហបុរីបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជិត ១៤ ឆ្នាំកាលពីខែកក្កដា ដែលបានបង្កើនសម្ពាធលើអ្នកបង្កើតគោលនយោបាយរូបិយវត្ថុឱ្យចាត់វិធានការបន្ថែមទៀតដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងតម្លៃ។ នេះបើយោងតាមតាមទីភ្នាក់ងារព័ត៌មាន Bloomberg។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយរួចគ្នាដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) និងក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរីកាលពីថ្ងៃអង្គារ អត្រាអតិផរណាស្នូលដែលមិនរាប់បញ្ចូលការដឹកជញ្ជូនឯកជននិងការស្នាក់នៅ បានកើនឡើង ៤,៨% នៅក្នុងខែកក្កដា
អត្រានេះគឺជាអត្រាខ្ពស់បំផុតគិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០០៨ មក ខណៈដែលការព្យាករក្នុងការស្ទង់មតិដែលធ្វើឡើងដោយទីភ្នាក់ងារព័ត៌មាន Bloomberg ថាមានអត្រាជាមធ្យម ៤,៧%។
អតិផរណាអតិផរណាដែលរាប់បញ្ចូលទាំងទំនិញដែលមានតម្លៃប្រែងប្រួលខ្លាំងដូចជាអាហារនិងប្រេងឥន្ធនៈ (Headline inflation) បានកើនឡើងដល់ ៧% នៅខែកក្កដា ពោលគឺកើនឡើងពី ៦,៧% នៅក្នុងខែមិថុនា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែមិថុនា ឆ្នាំ២០០៨មក។ អត្រានេះមានភាពស្របគ្នាជាមួយនឹងការស្ទង់មតិរបស់ Bloomberg។
មន្ត្រីអាជ្ញាធរ អាជ្ញាធររូបិយវត្ថុសិង្ហបុរីបានឱ្យដឹងថា ខ្លួនរំពឹងថា វិធានការអតិផរណាស្នូលនឹងឡើងដល់កម្រិតកំពូលក្នុងត្រីមាសទី៣ មុនពេលធ្លាក់ចុះបន្តិចឆ្ពោះទៅរកចុងឆ្នាំ។ អជ្ញធរដែលដើរតួនាទីជាធនាគារកណ្តាលរបស់ប្រទេសសិង្ហបុរីមួយនេះបានរឹតបន្តឹងគោលនយោបាយចំនួនបីដងរួចហើយនៅឆ្នាំនេះ ហើយអាចបង្ខំចាត់វិធានការបន្ថែមទៀតនៅក្នុងកិច្ចប្រជុំដែលគ្រោងធ្វើនៅខែតុលាខាងមុន ឬចាត់វិធានការមុនកិច្ចប្រជុំនេះប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ឡើង។
សម្រាប់រយៈពេលពេញមួយឆ្នាំ អាជ្ញាធរ MAS បានបញ្ជាក់ថាអាចនឹងមានអត្រាចន្លោះពី ៣% ទៅ ៤% សម្រាប់អតិផរណាស្នូល និងពី ៥% -៦%សម្រាប់អត្រាអតិផរណាដែលរាប់បញ្ចូលទាំងទំនិញដែលមានតម្លៃប្រែងប្រួលខ្លាំង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕