Alynana Media Cambodia
Icon Collap
clinic narit

ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីមចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀង ខេត្តព្រះវិហារ

Media LNN | Aug 28, 2022
ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីមចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀង ខេត្តព្រះវិហារ
Clinic narith

នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២នេះឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ បានធ្វើដំណើរចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជំនន់ទឹកភ្លៀងដែលកំពុងបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ប្រមាណ ៣៣ ខ្នងស្ថិតក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ។

ទោះបីជាកម្រិតកម្ពស់ទឹកស្ទឹងសែនខេត្តព្រះវិហារឡើងដល់កម្រិតប្រកាសអាសន្នក៏ពិតមែន ប៉ុន្តែមិនទាន់ធ្ងន់ធ្ងរនៅឡើយទេ។ ទោះជាយ៉ាងក៏ដោយ រដ្ឋបាលខេត្តក៏បានចេញសេចក្តីប្រកាសជូនសាធារណៈជន ជាពិសេសប្រជាជនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីណាមួយដែលកើតមានឡើងជាយថាហេតុ។

រដ្ឋបាលខេត្តព្រះវិហារ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងស្ទឹងសែនមាត់ទន្លេមេគង្គ និងបងប្អូនដែលកំពុងរស់នៅតំបន់ងាយរងគ្រោះដោយទឹកជំនន់ មេត្តាជ្រាបថាយោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាពអាកាសធាតុជ្រលងសម្ពាធទាបឥណ្ឌា នឹងរំកិលចុះមកជាមួយនឹងសម្ពាធ(ITCZ) ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាបស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីកម្រិតកម្ពស់មធ្យមទៅបង្គួរ ។ ស្ថានភាពបែបនេះបានធ្វើឲ្យខេត្តព្រះវិហារ ទទួលរងភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំងជាប់គ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដែលធ្វើអោយទឹកស្ទឹងសែនហក់ឡើងខ្លាំងលើសពីកម្រិតប្រកាសអាសន្នទៅទៀត ដែលគិតត្រឹមថ្ងៃទី ២៧ ខែសីហាឆ្នាំ២០២២ នេះស្ទឹងសែនមានកម្ពស់ ១១.៦០ម៉ែត្រ លើសពីកម្រិតប្រកាសអាសន្ន០.១០ម៉ែត្រ។
ដូច្នេះដើម្បីធានាសុវត្ថិភាព និងបង្ការនូវគ្រោះមហន្តរាយជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ ពិសេសបងប្អូនដែលកំពុងរស់នៅតាមដងស្ទឹងសែន មាត់ទន្លេមេគង្គ និងបងប្អូនរស់នៅតំបន់ងាយរងគ្រោះដោយសារទឹកជំនន់មេត្តាប្រុងប្រយ័ត្ន និងស្វែងរកទីទួលមានសុវត្ថិភាពដែលនៅជិត ជៀសសវាងកើតមាននូវគ្រោះថ្នាក់ផ្សេងៗ។
ក្នុងករណីបងប្អូនដែលជួបគ្រោះថ្នាក់ទឹកជំនន់សូមមេត្តារាយការណ៍ និងផ្ដល់ព័ត៌មានឲ្យបានឆាប់បំផុតដល់អាជ្ញាធរភូមិ ឃុំ សង្កាត់ ក្រុង ស្រុក ខេត្តជាបន្ទាន់ ដើម្បីមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះអោយបានទាន់ពេលវេលា។
រដ្ឋបាលខេត្តព្រះវិហារសង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ និងប្រុងប្រយ័ត្ន បង្កើនការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពកម្ពស់ទឹកស្ទឹងសែន និងទឹកទន្លេរ ដែលកំពុងហក់ឡើងជាបន្តបន្ទាប់។ ដូច្នេះសូមបងប្អូនចូលរួមសហការជាមួយអាជ្ញាធរដែនដីក្នុងការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ជាយថាហេតុផ្សេងៗដែលបណ្ដាលមកពីជំនន់ទឹកភ្លៀងនាពេលនេះ ឲ្យមានប្រសិទ្ធភាព ។
300970701_441417578022605_1327273434738745803_n301415813_441417891355907_8518622653220846700_n300070777_441417548022608_7657713861418794396_n300430528_441417504689279_3275219272527732219_n