Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសថៃ៖ ក្រុមហ៊ុនថ្មីជាង ៥ពាន់បានចុះបញ្ជីពាណិជ្ជកម្ម ខណៈអាជីវកម្មធុនតូចនិងមធ្យមជាង១ពាន់បានបិទអាជីវកម្ម

Media LNN | Aug 31, 2022
ប្រទេសថៃ៖ ក្រុមហ៊ុនថ្មីជាង ៥ពាន់បានចុះបញ្ជីពាណិជ្ជកម្ម ខណៈអាជីវកម្មធុនតូចនិងមធ្យមជាង១ពាន់បានបិទអាជីវកម្ម
Clinic narith

កាលពីថ្ងៃទី ២៩ ខែសីហា លោក ថុសផន ថាងសុបុត្រ អគ្គនាយកនាយកដ្ឋានអភិវឌ្ឍន៍ធុរកិច្ចនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា នៅខែកក្កដា មានអ្នកវិនិយោគបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្មថ្មីនៅទូទាំងប្រទេសចំនួន ៥,៨៥៨ ក្រុមហ៊ុន ដោយមានទឹកប្រាក់សរុបប្រមាណ ២៩,១១១.៣៦ លានបាត។

ក្នុងចំណោមក្រុមហ៊ុនថ្មីៗទាំងនោះ ប្រភេទអាជីវកម្ម៣ប្រភេទដែលមានចំនួនច្រើនជាងគេមានដូចតទៅ៖​ លំដាប់ទី១គឺក្រុមហ៊ុនសាងសង់សំណង់ទូទៅ មាន ៥១៨ ក្រុមហ៊ុន ស្មើនឹង ៩%, លំដាប់ទី២គឺក្រុមហ៊ុនអចលនទ្រព្យ មានចំនួន ៣៤៣ ក្រុមហ៊ុន ស្មើនឹង ៦%, លំដាប់ទី ៣ គឺប្រភេទអាជីវកម្មបម្រើសេវាកម្មម្ហូបអាហារ ដែលមានចំនួន ២៦៨ អាជីវកម្ម ស្មើនឹង ៤%។

សម្រាប់ការបែងចែកប្រភេទអាជីវកម្មតាមទំហំដើមទុនក្នុងចំណោមអាជីវកម្មថ្មីជាង ៥ពាន់នោះ ចំនួនអាជីវកម្មទូទាំងប្រទេសដែលច្រើនជាងគេគឺអាជីវកម្មដែលមានទុនមិនលើសពី ១លានបាត ដែលមានចំនួន ៤,០៦០ អាជីវកម្ម ស្មើនឹង ៦៩.៣១%, លំដាប់បន្ទាប់គឺ អាជីវកម្មដែលមានដើមទុនធំជាង១លាន ដល់៥លានបាត មានចំនួន ១,៧០០ អាជីវកម្ម គិតជាភាគរយ ស្មើនឹង ២៩.០២%, ដោយលំដាប់ទី៣ គឺអាជីវកម្មដែលមានទឹកប្រាក់ជាដើមទុនចាប់ពី ៥លានដល់១០០លានបាត មានចំនួន ៧៧ អាជីវកម្ម ស្មើនឹង ១.៣១%, ចំណែកអាជីវកម្មដែលមានទុនធំច្រើនចជាង ១០០ លានបាត មានចំនួន ២១ អាជីវកម្ម ស្មើនឹង ០.៣៦%។

ជាមួយគ្នានេះ លោក ថុសផន ក៏បានបង្ហាញឲ្យដឹងដែរថា ក្នុងខែកក្កដានេះដូចគ្នា ក៏មានអាជីវកម្មចំនួន ១,៥៤៣ អាជីវកម្មបានចុះបញ្ជីបិទអាជីវកម្មដែរ ដោយទំហំទឹកប្រាក់សរុបចំនួន ៧,១៤៨ លានបាត។

ប្រភព៖ ថៃរ៉ាត់

ប្រែសម្រួលដោយ៖ សូរីយ៉ាភ័ណ្ឌ