សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) ជំរុញឱ្យវិស័យឧស្សាហកម្មនៅប្រទេសកម្ពុជាជ្រើសរើស ការប្រើប្រាស់ថាមពលកកើតឡើងវិញ ព្រមទាំងបានអំពាវនាវឱ្យរដ្ឋាភិបាលដកថ្លៃអានុភាព (Capacity Charge) លើការប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ និងការទទួលយកថាមពលកកើតឡើងវិញឱ្យបានពេញលេញ។
នៅក្នុងឯកសារគោលជំហររបស់ខ្លួនស្តីពីថាមពលកកើតឡើងវិញនៅកម្ពុជា ដែលចេញផ្សាយកាលពីថ្ងៃទី ២ ខែកញ្ញា EuroCham បានឱ្យដឹងថា ការធានាសុវត្ថិភាពថាមពលដែលអាចទុកចិត្តបានតម្លៃសមរម្យ និងការធ្វើឱ្យប្រសើរឡើង គឺជាអាទិភាពសម្រាប់រដ្ឋាភិបាលកម្ពុជាដូចមានចែងក្នុងផែនការអភិវឌ្ឍន៍ថាមពល (PDP) ឆ្នាំ ២០៤០។
ទោះជាយ៉ាងណាក្រុមហ៊ុនអន្តរជាតិ និងអ្នកវិនិយោគក្នុងផលិតកម្មដែលមានគុណភាពខ្ពស់ ហើយមានគោលដៅកម្រិតអត្រាកាបូន និងក្រុមវិនិយោគទុនដែលពិចារណាការវិនិយោគទៅក្នុងផលិតកម្មប្រកបដោយនិរន្តរភាពការប្រើប្រាស់ថាមពល គឺជាកត្តាសំខាន់បំផុតសម្រាប់ការវិនិយោគរបស់ពួកគេ។
បើយោងតាម ប្រធាន EuroCham បានឱ្យដឹងថា ការប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យដែលជំរុញដោយរដ្ឋាភិបាលកម្ពុជានឹងក្លាយជាជំហានល្អឆ្ពោះទៅរកការធ្វើទំនើបកម្មមូលដ្ឋានផលិតកម្ម ព្រមទាំងធ្វើឱ្យរូបភាពប្រទេសមានពណ៌បៃតង និងការប្រកួតប្រជែងកាន់តែខ្លាំង។គោលការណ៍នេះនឹងជំរុញកម្ពុជាក្លាយជាគោលដៅវិនិយោគ ព្រោះការវិនិយោគលើថាមពលកកើតឡើងវិញ អាចត្រូវបានគាំទ្រជាគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់ក្នុងច្បាប់វិនិយោគថ្មី ដូច្នេះវានឹងទាក់ទាញក្រុមហ៊ុនផលិតថាមពលស្អាតឱ្យចូលមកវិនិយោគនៅទីនេះ។
ម្យ៉ាងវិញទៀត គោលការណ៍ទាំងនេះ គឺដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការទីផ្សារអន្តរជាតិទាក់ទងនឹងការផលិតពណ៌បៃតង ហើយអ្នកទិញភាគច្រើនក៏មានគោលការណ៍ និងការប្តេជ្ញាចិត្ត ដើម្បីបំពេញតាមគោលដៅថាមពលកកើតឡើងវិញរបស់ពួកគេ។ ការការពារបរិស្ថានបានក្លាយជាបញ្ហាសំខាន់ណាស់៕