Alynana Media Cambodia
Icon Collap
clinic narit

ស៊ុយអ៊ែដ កំពុងសម្លឹងឱកាសវិនិយោគលើវិស័យគ្រប់គ្រងកាកសំណល់នៅកម្ពុជា

Admin Alynana | Sep 07, 2022
ស៊ុយអ៊ែដ កំពុងសម្លឹងឱកាសវិនិយោគលើវិស័យគ្រប់គ្រងកាកសំណល់នៅកម្ពុជា
Clinic narith

ភ្នំពេញ៖ សភាពាណិជ្ជកម្មតំណាងប្រទេសក្នុងតំបន់អឺរ៉ុបខាងជើងហៅថា ណរ៍ដឆាម (NordCham) បានរៀបចំកម្មវិធីជាលើកទីមួយប្រចាំឆ្នាំ នៅថ្ងៃទី ០៥ កញ្ញា ឆ្នាំ២០២២ នៅសណ្ឋគារ Tribe Phnom Penh Post Office Square។ ដែលកម្មវិធីជាកិច្ចភាក្សាស្តីអំពី ឱកាសសេដ្ឋកិច្ចនៅកម្ពុជា ដែលចូលរួមដោយ លោក ខារ៍ល លីនដ៍វ៉ល Carl Lindwall បេសកជនពាណិជ្ជកម្មស៊ុយអ៊ែតនិងជាអ្នកគ្រប់គ្រងប្រចាំតំបន់ដែលរួមមាន ប្រទេសថៃ, មីយ៉ានម៉ា, ឡាវ និងកម្ពុជា។

លោក លីនដ៍វែល បានមានប្រសាសន៍ថា វិស័យកាត់ដេរ, ថាមពល, និង បច្ចេកទេសព័ត៌មានវិទ្យា នឹងអាចក្លាយជាគោលដៅនាពេលអនាគតសម្រាប់អ្នកវិនិយោគជនជាតិស៊ុយអ៊ែតដែលកំពុងស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់នេះ។

លោកបានចង្អុលបង្ហាញគន្លឹះសំខាន់៤ដែលជានិន្នាការ ជួយសម្រួចឱកាសវិនិយោគនៅតំបន់នេះ ដែលគន្លឹះទាំង៤នោះមានដូចជា៖ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ, បម្រែបម្រួលប្រជាសាស្ត្រ, ការរីកចម្រើននៃ បច្ចេកវិទ្យា ៤.០ និងការវិវឌ្ឍន៍នៃរោងចក្រផលិតកម្ម។

វិស័យមួយ ដែល លោក លីនដ៍វែល មើលឃើញថាជាឱកាសវិនិយោគដ៏ស័ក្តិសមសម្រាប់ជនជាតិស៊ុយអ៊ែតជាងគេនោះ គឺការអនុវត្តលើ ការគ្រប់គ្រងកាកសំណល់។ ដោយលោកបានបញ្ជាក់ថា ចំពោះផ្នែកនេះ គឺអាចឲ្យជនជាតិស៊ុយអ៊ែតអាចនាំយកបទពិសោធន៍គ្រប់គ្រង និងអភិវឌ្ឍន៍ប្រកដោយចីរភាពរបស់ពួកគេមកអនុវត្តនៅទីនេះបាន។

ក្នុងឱកាសនោះដែរ អ្នកវិភាគលើការវិនិយោគ និងពាណិជ្ជកម្ម ប្រចាំសភាពពាណិជ្ជអឺរ៉ុប លោក ហ្វេលិជ្ស បូទីណូ (Félix Botineau)ក៏បានធ្វើបទបង្ហាញពី ទំនាក់ទំនងពាណិជ្ជកម្ម រវាងក្រុមប្រទេស Nordic និងកម្ពុជាដែរ ដោយនៅក្នុងបទបង្ហាញនោះលើកបានបញ្ជាក់ខ្លីៗពីប្រភេទ ផលិតផល និងឧស្សាហកម្ម ដែលអាចផ្តល់ឱកាសវិនិយោគមហាសាលដល់បណ្តាក្រុមហ៊ុនរបស់អឺរ៉ុបនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អត្ថបទដោយ៖ សូរីយ៉ាភ័ណ្ឌ

301795050_5713811188650484_8216138389260113320_n301007216_5713811231983813_1972659131091513206_n305711335_5713811908650412_1032989944267700156_n301441235_5713812058650397_771523964678649526_n305996214_5713811771983759_6535950247056618079_n