រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងថា ក្នុងឱកាសទទួលជួបក្រុមការងារទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដឹកនាំដោយលោក Hyunjun Rho ប្រធាន KOICA ប្រចាំកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារកាលពីនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២។
ជាមួយគ្នានេះ លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកន្លងមករវាងក្រសួងបរិស្ថាន និង KOICA ជាពិសេសលើកិច្ចគាំពារបរិស្ថាន។
លោក Hyunjun Rho បានថ្លែងអំណរគុណដល់កម្ពុជា សម្រាប់ការគាំទ្រគម្រោងនានារបស់ KOICA កន្លងមក និងបានលើកឡើងថា កម្ពុជាគឺជាដៃគូដ៏សំខាន់មួយរបស់ KOICA។ លោកបង្ហើបថា KOICA នឹងពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យបរិស្ថានជាមួយកម្ពុជា៕