Alynana Media Cambodia
Icon Collap
clinic narit

ការព្យាករណ៍ថ្មី! ឆ្នាំ២០២២នេះកម្ពុជាអាចនឹងទទួលបានភ្ញៀវអន្តរជាតិពី១.៥-២លាននាក់

Media LNN | Sep 12, 2022
ការព្យាករណ៍ថ្មី! ឆ្នាំ២០២២នេះកម្ពុជាអាចនឹងទទួលបានភ្ញៀវអន្តរជាតិពី១.៥-២លាននាក់
Clinic narith

(ភ្នំពេញ)៖ យោងតាមការព្យាករណ៍ចុងក្រោយ ក្នុងឆ្នាំ២០២២នេះកម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់ ខណៈត្រឹមរយៈពេល៨ខែឆ្នាំ២០២២ ទេសចរអន្តរជាតិចូលមកកម្ពុជាមានជិត១លាននាក់ហើយ។ នេះបើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងរយៈពេលចាប់ពីខែមករាដល់ខែសីហា ឆ្នាំ២០២២ទេសចរអន្តរជាតិដែលចូលមកទស្សនាកម្ពុជាសរុប ៩៩៨,២៧២នាក់ កើនឡើង ៧២០% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១ និងថយចុះ -៧៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ ក្នុងនោះផ្លូវអាកាស ៣៩៦,៥៩១នាក់ កើនឡើង ៥៩៥% និងផ្លូវគោក-ទឹក ៦០១,៦៨១នាក់ កើនឡើង ៨៣១% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២១។

ឯកឧត្ដមបានបន្តថា ប្រភពទីផ្សារទេសចរណ៍សំខាន់ៗ មានមកពីថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ឥណ្ឌូណេស៊ី បារាំង កូរ៉េ ម៉ាឡេស៊ី អង់គ្លេស និងឡាវ។

ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបន្តទៀតថា «យោងតាមការព្យាករណ៍ចុងក្រោយក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងទទួលបានទេសចរអន្តរជាតិចាប់ពី១.៥លាននាក់ទៅ២លាននាក់»

ប្រភព៖ ក្រសួងទេសចរណ៍

301609713_448589103968520_4629118350178947996_n

302674472_448589140635183_2002504040198311599_n

302522677_448589187301845_7407427086183922716_n

301615189_448589227301841_5487060688086256169_n

304952526_448589273968503_773049797895502527_n