Alynana Media Cambodia
Icon Collap
clinic narit

ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ និងសក្តានុពលសេដ្ឋកិច្ច ដែលអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើន

Media LNN | Sep 13, 2022
ខេត្តសៀមរាប ជាគោលដៅទេសចរណ៍ និងសក្តានុពលសេដ្ឋកិច្ច ដែលអាចទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់តែច្រើន
Clinic narith

ការរៀបចំកិច្ចប្រជុំរដ្ឋ មន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នៅលើទឹកដីខេត្ត សៀមរាប គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការបង្ហាញឱ្យថ្នាក់ដឹកនាំប្រទេសក្នុងតំបន់អាស៊ាន និងដៃគូអន្តរជាតិ បានឃើញពីភាពរីកចម្រើនរបស់ខេត្តសៀមរាប ដែលនឹងទាក់ទាញ់ក្រុមវិនិយោគិនមកកាន់ខេត្តនេះបានកាន់តែច្រើន។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជ កម្ម មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ច ប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ក្នុងទឹកដីខេត្ត សៀមរាប។ ឯកឧត្តមបន្តថា មូលហេតុដែលរាជរដ្ឋាភិបាល សម្រេចជ្រើសយកខេត្តសៀមរាប ដើម្បីរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ ក្នុងគោលបំណងបង្ហាញឱ្យថ្នាក់ដឹកនាំប្រទេស ក្នុងតំបន់អាស៊ានទាំង១០ និងដៃគូ អន្តរជាតិទាំងអស់ បាន ឃើញពីភាពរីកចម្រើនរបស់ខេត្តសៀមរាប ក្រោយពេលរាជរដ្ឋាភិបាលបានខិតខំកែ ប្រែមុខមាត់ទីក្រុងទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ ឱ្យមានភាពស្រស់ស្អាតទ្វេឡើង។ ឯកឧត្តមបន្តទៀតថា ក្រោយ ពេលកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ នឹងបានផ្សព្វផ្សាយពីគោលដៅទេស ចរណ៍នៅក្នុងខេត្តសៀមរាប  និងសក្តានុពល សេដ្ឋកិច្ច ដែលអាចទាក់ទាញទេសចរ និងអ្នកវិនិយោគមកកាន់ខេត្តមួយនេះបានតែច្រើន។

បន្ថែមពីនេះ កម្ពុជាក្នុងនាមជាម្ចាស់ ផ្ទះ នឹងលើកឡើងពីសមិទ្ធ ផលសេដ្ឋកិច្ចចំនួន១៩ ដែលជាកត្តាសំខាន់ សម្រាប់កិច្ច ពិភាក្សា ហើយសមិទ្ធផលសេដ្ឋកិច្ចទាំងនោះ សុទ្ធសឹង តែជាប្រយោជន៍ដល់ប្រទេសអាស៊ានទាំងអស់។ សំឡេង៖គឺថាយើងចង់ឱ្យទេសចរ ឱ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានទាំងអស់ហ្នឹង គាត់បានឃើញថា បន្ទាប់ពីវិបត្តិកូវីដ១៩ ប្រទេសកម្ពុជាបើកសេដ្ឋកិច្ចឡើងវិញ ហើយមានទេសចរចូលមកទស្សនាទីក្រុងសៀមរាបឡើងវិញ ហើយថ្មីៗទីក្រុងសៀមរាប បានអភិវឌ្ឍខ្លួន ក្លាយជាទីក្រុងមួយដែលមានភាពស្រស់ស្អាតជាងមុន ដោយ សារយើងមានផ្លូវច្រើនខ្សែ ដែលសម្តេចតេជោអនុញ្ញាតឱ្យសាងសង់ គឺយើងបានកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ អ៊ីចឹងយើងចង់ឆ្លៀតឱកាសផ្សព្វផ្សាយអំពីគោលដៅទេស ចរណ៍របស់យើងផង ពីសក្តានុពលសេដ្ឋកិច្ចដែលអាចទាក់ ទាញទេសចរវិនិយោគ។

សូមជម្រាបផងដែរថា កិច្ច ប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី៥៤ និងកិច្ចប្រជុំពាក់ ព័ន្ធ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី ១១ រហូតដល់ថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២២ ដោយនៅថ្ងៃទី១៤ ខែកញ្ញា កិច្ចប្រជុំនេះ នឹងត្រូវបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក មុននឹងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីចូលមកដល់ សម្រាប់ទី១១ និងទី១២ ខែកញ្ញា ក៏មានកិច្ចប្រជុំត្រៀមដែលហៅថា ឧត្តមមន្ត្រីសេដ្ឋកិច្ចអាស៊ាន នឹងប្រជុំពិនិត្យទៅលើឯកសារផ្សេងៗ ជាឯកសារសំខាន់សម្រាប់ប្រមូលធាតុចូល និងរៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី៕

D0E1B1AB-A50C-4393-98E6-0209584502604FD-3FD4-414E-A029-29B81B4

ប្រភព៖ ក្រសួងព័ត៌មាន