Alynana Media Cambodia
Icon Collap
clinic narit

អគ្គនាយកដ្ឋានពន្ធដារ ដំឡើងចំនួនប្រាក់ខែ ដែលត្រូវជាប់ពន្ធ ច្រើនជាងឆ្នាំមុន

Admin Alynana | Oct 01, 2022
អគ្គនាយកដ្ឋានពន្ធដារ ដំឡើងចំនួនប្រាក់ខែ ដែលត្រូវជាប់ពន្ធ ច្រើនជាងឆ្នាំមុន
Clinic narith

ភ្នំពេញៈ យោងតាមមាត្រា ៤២​​ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ពាក្យ “ប្រាក់បៀវត្ស” សំដៅដល់ប្រាក់បៀវត្ស លាភ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ដើម្បីប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិក ចំពោះការបំពេញសកម្មភាពបម្រើការងារ។

ហើយក្នុងនោះមានបុគ្គលិកបម្រើការងារជាច្រើនដែលកំពុងបំពេញការងាររបស់ខ្លួន ដោយមិនដឹងឡើយថា​ អត្រាប្រាក់បៀវត្សកម្រិតណាដែលត្រូវកាត់ពន្ធចូលរដ្ឋ។ជាមួយគ្នានេះ បើយោងតាម យោងតាមអនុក្រឹតស្តីពីប្រាក់ចំណូលពន្ធប្រចាំឆ្នាំ និងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែថ្មីលើការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដែលចេញផ្សាយដោយអគ្គនាយដ្ឋានពន្ធដារកាលពីថ្ងៃម្សិលមិញ បានឱ្យដឹងថាបុគ្គលដែលមានប្រាក់បៀវត្សប្រចាំខែក្នុងលក្ខខណ្ឌកំណត់នេះនឹងត្រូវកាត់ពន្ធចូលរដ្ឋ ៖

  • ពី ០៛ ដល់ ១,៥០០,០០០៛ (មួយលានបីសែនរៀល) អត្រាពន្ធ ០ %
  • ពី ១,៥០០,០០១៛ (មួយលានបីសែនរៀល) ដល់ ២,០០០,០០០៛ (ពីរលានរៀល)  អត្រាពន្ធ  ៥% 
  • ពី ២,០០០,០០១៛ (ពីរលានរៀល)ដល់  ៤,៥០០,០០០៛ (បួនលានប្រាំសែនរៀល)  អត្រាពន្ធ   ១០% លម្អៀងលើប្រាក់ពន្ធ ១៦៥,០០០៛ (មួយសែនប្រាំពាន់រៀល)
  • ពី ៤,៥០០,០០១៛ (បួនលានប្រាំសែនរៀល) ដល់   ១២,៥០០,០០០៛ (ដប់ពីរលានប្រាំសែនរៀល) អត្រាពន្ធ  ១៥%
  • លើសពី ១២,៥០០,០០០៛ (ដប់ពីរលានប្រាំសែនរៀល)  អត្រាពន្ធ ២០% ៕

សូមអានសេចក្តីសម្រេចខាងក្រោម៖

310260417 406649221632495 5962643054620510475 N

307327989 406649211632496 6603077193567026085 N

309623854 406649208299163 2292237041216827305 N