Alynana Media Cambodia
Icon Collap
clinic narit

ប្រទេសន័រវេសត្រៀមពង្រាយយោធាការពារកន្លែងបូមប្រេង និងឧស្ម័នរបស់ខ្លួនក្រោយមានការបំផ្លិចបំផ្លាញនៅបំពង់បង្ហូរឧស្ម័នរបស់រស្សុី

Admin Alynana | Oct 01, 2022
ប្រទេសន័រវេសត្រៀមពង្រាយយោធាការពារកន្លែងបូមប្រេង និងឧស្ម័នរបស់ខ្លួនក្រោយមានការបំផ្លិចបំផ្លាញនៅបំពង់បង្ហូរឧស្ម័នរបស់រស្សុី
Clinic narith

នាយករដ្ឋមន្ត្រីប្រទេសន័រវែសបាននិយាយនៅថ្ងៃទី ២៨ ខែកញ្ញាថា ប្រទេសន័រវេសនឹងដាក់ពង្រាយយោធារបស់ខ្លួន ដើម្បីការពារប្រព័ន្ធបង្ហូរប្រេង និងឧស្ម័នរបស់ខ្លួនក្រែងលោកមានការបំផ្លិចបំផ្លាញដោយចេតនាដូចនៅបំពង់បង្ហូរឧស្ម័នរបស់រុស្ស៊ី Nord Stream ទាំង ២ ខ្សែ ដែលបង្ហូរឧស្ម័នទៅអឺរ៉ុបនៅសមុទ្របាល់ទិក ដែលគេសង្ស័យថា ជាការវាយប្រហារដោយចេតនាកាលពីថ្ងៃទី ២៧ខែកញ្ញា។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
Troll-A-800x450

ការវាយប្រហារលើបំពង់បង្ហូរប្រេងទាំងនេះ ក៏បាន​​ធ្វើឱ្យទីផ្សារថាមពលកើនឡើង និងបង្កើនការព្រួយបារម្ភអំពីសន្ដិសុខផង​ដែរ​។ ប្រទេស​ន័រវែសឥឡូវ​នេះ ​​គឺជា​អ្នក​ផ្គត់ផ្គង់​ឧស្ម័នដ៏ធំបំផុត​នៅ​តំបន់​​អឺរ៉ុប ហើយ​ក៏​ជា​អ្នក​ផ្គត់ផ្គង់​​ប្រេង​​ឈានមុខគេ​មួយ​នៅ​​លើ​ពិភពលោក​ផង​ដែរ ​ដោយ​ប្រទេស​នេះ​មាន​ស្ថានីយប្រេង​ និងឧស្ម័ន​នៅ​ឈូងសមុទ្រ​ចំនួន​ជាង ៩០​ កន្លែង​​ ដែលភាគច្រើនទីតាំង​ទាំង​នោះ ​ត្រូវ​បាន​តភ្ជាប់ទៅ​បំពង់បង្ហូរឧស្ម័ន​ដែលលាត​សន្ធឹង​ប្រហែល ៩ ពាន់​គីឡូម៉ែត្រ​​។

ក្រោយ​ពី​​​ប្រទេស​ន័រវែសបាន​ដឹង​ដំណឹង​​ពី​ការ​​វាយ​ប្រហារ​ទៅ​លើ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream ទី​១​ និងទី​២​របស់​រុស្ស៊ី​​ទៅ​កាន់​អឺរ៉ុប​ ​ភ្លាមនោះប្រទេស​នេះ​បាន​សម្រេច​ចិត្ត​ថា ​នឹង​ដាក់​ពង្រាយ​កម្លាំង​យោធា​របស់​ខ្លួន​ដើម្បី​ទប់​ស្កាត់​ការ​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​ប្រេង​ និង​ឧស្ម័ន​របស់​ខ្លួន​ទុក​​ជា​មុន​​​​​ក្រែង​លោ​មាន​ការ​បំផ្លិច​បំផ្លាញ​ណា​មួយ​កើត​ឡើង​ជា​យថា​ហេតុ​។​ ​
1200x-1

នាយករដ្ឋមន្ត្រីន័រវែស​លោក ចូណាស ហ្កា ស្ដូអឺ (Jonas Gahr Stoere) បានប្រាប់សន្និសីទសារព័ត៌មានមួយថា ប្រទេសន័រវែស​​នឹង​ដាក់​ពង្រាយ​កម្លាំង​យោធា​បន្ថែម​ទៀត​​នៅតាម​ទីតាំង​​បូម​ប្រេង និងឧស្ម័នរបស់​ប្រទេសនេះ​ ហើយ​​ថា ប្រសិន​បើ​មាន​​ការ​វាយ​ប្រហារមែន​នោះ​ ប្រទេស​ន័រវែស​​នឹងដោះស្រាយ​រួមគ្នា​​​ជាមួយ​សម្ព័ន្ធមិត្ត​ណាតូ​ ​ព្រោះ​ប្រទេសន័រវេស គឺ​​ជា​សមាជិក​ណាតូ​មួយ​ដែរ​។

នាយករដ្ឋ​មន្ត្រីរូប​នេះ​បានបន្ថែម​ថា កងទ័ពជើងទឹក​របស់​​ន័រវែស​​នឹង​ត្រូវ​ដាក់ពង្រាយ​នៅតាម​​ឆ្នេរ​​សមុទ្រ​​​ដើម្បីការពារ​អណ្ដូង​ប្រេង ​​ខណៈដែលនៅលើ​ដីគោក ​គឺ​កម្លាំង​ប៉ូលិស​ជាអ្នក​ទទួល​ខុស​ត្រូវ​ដោយ​បាន​បង្កើនវត្តមាន​ប៉ូលិស​ជាច្រើន​នៅកន្លែង​ស្ថានីយ​ប្រេង​និង​ឧស្ម័ន​។

សូមរំលឹក​ថា ថ្មីៗ​នេះ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​​មាន​អាល្លឺម៉ង់​ជា​អាទិ៍​​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ស៊ើប​អង្កេត​រកមូល​ហេតុ​ ឬក៏​អ្នក​ដែល​អាច​ស្ថិត​នៅពី​ក្រោយ​ការវាយ​ប្រហារ​ទៅ​លើ​បំពង់​​បង្ហូរ​ឧស្ម័ន​របស់​រុស្ស៊ី​ទៅ​កាន់​អឺរ៉ុបព្រោះ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ជឿ​ថា ការបែកលេចធ្លាយឧស្ម័នពីក្រោមបាតសមុទ្រនេះ គឺជាការបំផ្លិចបំផ្លាញដោយ​ចេតនា​តែ​ម្ដង ​គឺ​មិន​មែន​​ដោយការ​សឹក​រិច​រឹល​នៃសម្ភារៈ​បំពង់ឧស្ម័ន​​នេះ​ឡើយ​។​

អគ្គលេខាធិការអង្គការណាតូលោក​​ ចេន ស្តុល​ថិន​ប៊ឺក​ (Jens Stoltenberg) កាលពីថ្ងៃទី ២៨ ខែកញ្ញា​​បានសន្និដ្ឋានថា ការលេចធ្លាយ​បំពង់បង្ហូរ​ឧស្ម័ន​ Nord Stream ​ជាសកម្មភាព​នៃការបំផ្លិចបំផ្លាញ​ដោយ​ចេតនា​ ហើយលោក​​បានពិភាក្សាអំពីការការពារហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗនៅក្នុងប្រទេសសមាជិក​​ណាតូជាមួយរដ្ឋមន្ត្រីការពារជាតិ​​ដាណឺម៉ាកផងដែរ។​
oyvind_hagen_equinor_-_hasselblad_h4d_statoil_-_draupner1

ប្រទេស​អឺរ៉ុប​ភាគច្រើន​បាន​សង្ស័យ​រុស្ស៊ី​ថា ​ជា​អ្នក​ប្រព្រឹត្ត​រឿង​នេះដោយ​សារ​រុស្ស៊ី​​បាន​រង​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​ជាច្រើន​ពី​អឺរ៉ុប​​ ប៉ុន្តែ​វិមាន​ក្រឹម​ឡាំង​បាន​អះអាង​នៅថ្ងៃទី ២៨ ខែកញ្ញា​ថា ការសង្ស័យថា រុស្ស៊ី​ស្ថិត​នៅ​ពីក្រោយ​ការ​វាយ​ប្រហារ​ទៅ​លើ​បំពង់​បង្ហូរ​ឧស្ម័ន​នេះ ​គឺ​ជារឿង​ឆ្កួត​លី​លា​​តែ​ម្ដង​។​​​

ប្រទេសរុស្ស៊ី​ហាក់​​ចង់​បង្វែរ​ការ​ចោទ​ប្រកាន់​នេះ ​ទៅ​លើ​សហរដ្ឋ​អាមេរិក​ថា ​ជាអ្នក​ប្រព្រឹត្តទៅវិញ​ព្រោះ​អាមេរិក​គឺ​ជា​អ្នក​ជំទាស់​នឹង​បំពង់​បង្ហូរ​ឧស្ម័ន​នេះ​ និង​​ច្រណែន​​ក្រុម​ហ៊ុន​ជាច្រើន​របស់​រុស្ស៊ី​ ដែល​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​​ពី​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ទៅ​អឺរ៉ុបតាម​រយៈ​បំពង់​បង្ហូរ​នេះ​​។​
Pioneering-Spirit-World-Record

ពេល​នេះ​អង្គការណាតូ និងសហភាពអឺរ៉ុបបានសង្កត់ធ្ងន់លើតម្រូវការ ​ដើម្បីការពារ​ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ​និងបានព្រមាន​ពី​«ការឆ្លើយតបខ្លាំង​ក្លា​ និងរួបរួមគ្នា​»ប្រសិនបើ​មានការវាយប្រហារ​បន្ថែម​ទៀត​មែន​នោះ​៕