Alynana Media Cambodia
Icon Collap
clinic narit

កូនផ្សោតមួយក្បាលទៀត បង្ហាញវត្តមាននៅអន្លង់ផ្សោត ដែលទើបមានអាយុអាយុប្រហែល ២សប្តាហ៍

Admin Alynana | Oct 04, 2022
កូនផ្សោតមួយក្បាលទៀត បង្ហាញវត្តមាននៅអន្លង់ផ្សោត ដែលទើបមានអាយុអាយុប្រហែល ២សប្តាហ៍
Clinic narith

ក្រចេះ៖ ក្រុមអ្នកស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានរូបកូនផ្សោតទន្លេមេគង្គមួយក្បាលកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ហើយបានបញ្ជាក់ថា វាជាកូនផ្សោតទី៦ ដែលត្រូវបានកត់ត្រានៅឆ្នាំនេះ។ កូនផ្សោតថ្មីមួយក្បាលនេះមានអាយុប្រហែល ២សប្តាហ៍ បានប្រទះឃើញហែលជាមួយសត្វផ្សោតពេញវ័យចំនួន ៤ក្បាល ផ្សេងទៀត ខណៈដែលក្រុមអ្នកស្រាវជ្រាវកំពុងចុះសិក្សាស្រាវជ្រាវអំពីចំនួនសត្វផ្សោតក្នុងតំបន់ទីជម្រកស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រ ពីអង្លង់កាំពី នៃខ្សែទឹកខាងលើក្នុងស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមកំណត់ត្រាកាលពីឆ្នាំ២០២១ កូនសត្វផ្សោតថ្មីចំនួន ៦ក្បាល ត្រូវបានបង្ហាញវត្តមាន។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ដែលនេះជាចំណាត់ថ្នាក់នៃប្រភេទគំរាមកំហែងខ្ពស់បំផុតជាសកលសម្រាប់ប្រភេទសត្វជិតផុតពូជ។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ៨៩ក្បាល(២០២០) ដែលកំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា។
633baf8169029
រដ្ឋបាលជលផល និងអង្គការ WWF និងសហការជាមួយអាជ្ញាធរមូលដ្ឋានកាន់តែខ្លាំងក្លាជាងមុន ក្នុងការការពារតំបន់ដែលជាទីជម្រកសត្វផ្សោត ខណៈពេលបន្តពង្រឹងការអនុវត្តច្បាប់ជលផល និងវិធានការអភិរក្សសត្វផ្សោតនៅទូទាំងទីជម្រកសត្វផ្សោតទាំងមូលតាមដងទន្លេមេគង្គ ចាប់ពីខេត្តក្រចេះ រហូតដល់ខេត្តស្ទឹងត្រែង។

សកម្មភាពទាំងនេះនឹងធ្វើឡើងតាមរយៈការល្បាតជាប្រចាំរបស់ឆ្មាំទន្លេ និងការចូលរួមរបស់សហគមន៍នេសាទក្នុងកម្មវិធីអភិវឌ្ឍជីវភាពមូលដ្ឋាន និងចូលរួមក្នុងការអភិរក្សសត្វផ្សោត និងពពួកត្រីមេពូជ ដោយបញ្ឈប់ឱ្យបាននូវការនេសាទខុសច្បាប់ ជាពិសេសបញ្ឍប់ការប្រើប្រាស់មងនេសាទ ឧបករណ៍ឆក់ និងឧបករណ៍ផ្សេងៗទៀតដែលហាមប្រាមដោយច្បាប់៕