របាយការណ៍ពីគេហទំព័រ Gold Price បានឱ្យដឹងថា ថ្ងៃនេះតម្លៃរបស់មាសបានបំណែកកំណត់ត្រាទាបបំផុតប្រចាំឆ្នាំ២០២២ ម្ដងទៀតហើយ ខណៈតម្លៃមិនដល់ ២ពាន់ដុល្លារផង ក្នុងមួយតម្លឹង។
ប្រភពដដែលបានឱ្យដឹងថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២នេះ មាសមានតម្លៃត្រឹម ១,៦២២ដុល្លារ ក្នុងមួយអោន (មួយតម្លឹង ១,៩៥៤ដុល្លារ) តែប៉ុណ្ណោះ។
សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែកញ្ញា មាសមានតម្លៃ ១,៦២៧ដុល្លារ ក្នុងមួយអោន (មួយតម្លឹង ១,៩៦០ដុល្លារ) ធ្លាប់ត្រូវបានគេចាត់ទុកថាជាតម្លៃទាបបំផុតប្រចាំឆ្នាំ។ ក៏ប៉ុន្តែថ្ងៃនេះមាសបានបំបែកកំណត់ត្រាថ្មីហើយ ដូច្នេះតម្លៃទាបបំផុតសម្រាប់ឆ្នាំ២០២២នេះ គឺ ១,៩៥៤ដុល្លារក្នុងមួយតម្លឹងមាស។
គួរបញ្ជាក់ផងដែរថា បើទោះជាមាសធ្លាក់ថ្លៃបែបនេះក្ដី សូមរំលឹកថា ប្រសិនបើលោកអ្នកមានបំណងចង់វិនិយោគ សូមគិតពិចារណា និងស្វែងយល់ឱ្យបានច្បាស់ជាមុនសិន ដើម្បីបង្កាការខាតបង់លុយកាក់៕