Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុនឲ្យប្រជាជនក្នុងតំបន់មួយចំនួនរកជម្រកសុវត្តិភាព ស្របពេលកូរ៉េខាងជើងបាញ់សាកល្បង មីស៊ីលអន្តរទ្វីបជាច្រើនគ្រាប់

Admin Alynana | Nov 03, 2022
ជប៉ុនឲ្យប្រជាជនក្នុងតំបន់មួយចំនួនរកជម្រកសុវត្តិភាព ស្របពេលកូរ៉េខាងជើងបាញ់សាកល្បង មីស៊ីលអន្តរទ្វីបជាច្រើនគ្រាប់
Clinic narith

យោធាកូរ៉េខាងត្បូង បានអះអាងថាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ ដែលកូរ៉េខាងជើងបានធ្វើតេស្ដ នៅថ្ងៃព្រហស្បតិ៍នេះ បានទទួលបរាជ័យ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីយោធាកូរ៉េខាងត្បូង បានឱ្យដឹងទៀតថាកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគរយៈចម្ងាយឆ្ងាយមួយគ្រាប់ និងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ធ្លាក់ចូលតំបន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន។

ការធ្វើតេស្ដមីស៊ីលមួយគ្រាប់ ដែលទំនងជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដោយបាញ់ចេញពីតំបន់ ស៊ូអាន (Suan) នៃរដ្ឋធានីព្យុងយ៉ាង នៅម៉ោង ៧៖៤០នាទីព្រឹក (ម៉ោងក្នុងតំបន់) និងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី ២គ្រាប់ បាញ់ចេញពីតំបន់កេឆុង (Kaechon) នៃខេត្តព្យុងហ្កាន់ ខាងត្បូង (South Pyongan) នៅម៉ោង ៨៖៣៩នាទីព្រឹក។ ចំណែកឯខាងយោធាជប៉ុន ក៏បានអះអាងដែរថាមានមីស៊ីលមួយគ្រាប់ បានហោះនៅរយៈកម្ពស់ ២,០០០គីឡូម៉ែត្រ និងរយៈចម្ងាយ ៧៥០គីឡូម៉ែត្រ។

កូរ៉េខាងជើងកាលពីថ្ងៃពុធសប្ដាហ៍នេះ បានបាញ់មីស៊ីលយ៉ាងហោច ២៣គ្រាប់ ក្នុងនោះមានមួយគ្រាប់ធ្លាក់នៅក្បែរតំបន់ព្រំដែនទឹកកូរ៉េខាងត្បូង ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៤៥មក ជាការឆ្លើយឆ្លងឌឺដងគ្នាដោយការធ្វើតេស្ដមីស៊ីលទៅវិញទៅមកជាមួយកូរ៉េខាងត្បូង៕
JNPTGYL575KC3CMP2VCZILBB2QG5LPQPF7YRPPVLDC4LAW53EWTU7FFVDRYACZKJ7JSLPPGTN5LMAQONSYXYSACJNRDBF754KJW6PFBATFGMNUN2IJPUVLSV4RI3K3EQOA (1)