Alynana Media Cambodia
Icon Collap
clinic narit

ចិននិយាយថា សហរដ្ឋអាមេរិក «គ្មានសិទ្ធិ» ជ្រៀតជ្រែកក្នុងកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយប្រទេសអាឡឺម៉ង់ទេ

Admin Alynana | Nov 05, 2022
ចិននិយាយថា សហរដ្ឋអាមេរិក «គ្មានសិទ្ធិ» ជ្រៀតជ្រែកក្នុងកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយប្រទេសអាឡឺម៉ង់ទេ
Clinic narith

(ប៉េកាំង)៖ ក្រសួងការបរទេសចិនបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក «គ្មានសិទ្ធិ» ជ្រៀតជ្រែកក្នុងកិច្ចសហប្រតិបត្តិការរបស់ចិនជាមួយប្រទេសអាឡឺម៉ង់ទេ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ការឡើងឡើងរបស់ក្រសួងការបរទេសចិននេះ បានធ្វើឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន «បានលើកឡើងយ៉ាងខ្លាំង» ថា ទីក្រុងប៉េកាំងនឹងមិនទទួលបានភាគហ៊ុនមានសិទ្ធិគ្រប់គ្រងក្នុងកិច្ចព្រមព្រៀងដែលមានការប្រកួតប្រជែងដេញថ្លៃមួយទាក់ទងនឹងស្ថានីយកំពង់ផែ Hamburg។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian ខណៈថែ្លនៅក្នុងសន្និសីទសង្ខេបប្រចាំថ្ងៃមួយនៅទីក្រុងប៉េកាំថា ការជ្រៀតជ្រែករបស់អាមេរិកគឺជានិមិត្តសញ្ញានៃការអនុវត្តការទូតដោយបង្ខំរបស់ប្រទេសមហាអំណាចមួយនេះ។

លោក Zhao បានថ្លែងពីថ្ងៃព្រហស្បតិ៍ពោលគឺមួយថ្ងៃមុនអធិការបតីអាល្លឺម៉ង់លោក Olaf Scholz ទៅដល់ទីក្រុងប៉េកាំងថា៖ «កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងអាល្លឺម៉ង់ គឺជាបញ្ហាសម្រាប់ប្រទេសអធិបតេយ្យភាពទាំងពីរ សហរដ្ឋអាមេរិកមិនគួរវាយប្រហារខ្លួនដោយគ្មានហេតុផល និងគ្មានសិទ្ធិលូកលាន់ និងជ្រៀតជ្រែកឡើយ»។

ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំរបស់ចិនគឺក្រុមហ៊ុន Cosco កាលពីឆ្នាំមុនបានដេញថ្លៃទិញយភាគហ៊ុន ៣៥ភាគរយនៃស្ថានីយមួយក្នុងចំណោមស្ថានីយចំនួនបីរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយរបស់ក្រុមហ៊ុនដឹកជញ្ជូន HHLA នៅក្នុងកំពង់ផែធំបំផុតរបស់ប្រទេសអាល្លឺម៉ង់ ប៉ុន្តែរដ្ឋាភិបាលចម្រុះរបស់ប្រទេសអាល្លឺម៉ង់បានខ្វែងគំនិតគ្នាថាតើត្រូវអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះដំណើរការទៅមុខដែរឬទេ។

ប្រទេសអាល្លឺម៉ង់អាចអនុញ្ញាតឱ្យក្រុមហ៊ុន Cosco របស់ចិនកាន់កាប់ភាគហ៊ុនតូចជាងការគ្រោងទុកដំបូងនៅក្នុងស្ថានីយកំពង់ផែ Hamburg នេះនៅក្នុងអ្វីដែលប្រភពមួយមកពីក្រសួងសេដ្ឋកិច្ចអាល្លឺម៉ង់កាលពីសប្តាហ៍មុនបានពិពណ៌នាថាជា «ដំណោះស្រាយសង្គ្រោះបន្ទាន់» ដើម្បីអនុម័តកិច្ចព្រមព្រៀង ប៉ុន្តែកាត់បន្ថយផលប៉ះពាល់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕