Alynana Media Cambodia
Icon Collap
clinic narit

កម្ពុជាត្រៀមតភ្ជាប់ផ្លូវដែកមួយខ្សែទៀត ចេញពីភ្នំពេញ ទៅ ហូជីមិញ កាត់តាមក្រុងបាវិត

Admin Alynana | Nov 10, 2022
កម្ពុជាត្រៀមតភ្ជាប់ផ្លូវដែកមួយខ្សែទៀត ចេញពីភ្នំពេញ ទៅ ហូជីមិញ កាត់តាមក្រុងបាវិត
Clinic narith

បន្ទាប់ពីពិនិត្យក៏ដូចជាពិភាក្សារទាក់ទងនឹងផ្លូវល្បឿនលឿ ភ្នំពេញ-បាវិតភ្ជាប់ទៅព្រំដែនវៀតណាម​ចប់សព្វគ្រប់ហើយនោះ ពេលនេះកម្ពុជាត្រៀមតភ្ជាប់ផ្លូវដែកមួយខ្សែទៀតដែលធ្វើដំណើរចេញពីភ្នំពេញ ទៅ ហូជីមិញ កាត់តាមក្រុងបាវិត។ នេះបើតាមការលើកឡើងនៅក្នុងកិច្ចពិភាក្សាជំនួបទ្វេភាគីរវាង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ និង ឯកឧត្ដម Nguyen Van Thang រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ 

ទាក់ទងនិង ការងារផ្លូវដែកថ្មី ដែលតភ្ជាប់ភ្នំពេញទៅ ហូជីមិញដោយ ឆ្លងកាត់តាមបាវិត-ម៉ុកបៃ ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២  ភាគីទាំងពីរបានស្នើឱ្យមានការរៀបចំក្រុមការងារបច្ចេកទេស និងមន្រ្តីបង្គោល របស់ប្រទេសទាំងពីរ ដើម្បីពិភាក្សារកចំណុចតភ្ជាប់ផ្លូវដែករួមគ្នា។ ក្នុងនោះដែរ ភាគីទាំងពីរក៏បានឯកភាពគ្នាថា នឹងធ្វើការជូនព័ត៌មានអំពីការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរជាមួយផ្លូវដែកសិង្ហបុរី-គុនមិញ(SKRL) ទៅដល់លេខាធិការដ្ឋានអាស៊ាន ផងដែរ។

ដោយឡែកទាក់ទងផ្លូវល្បឿនលឿនវិញ ក្នុងកិច្ចប្រជុំខាងលើ ភាគីកម្ពុជាបានស្នើឱ្យភាគីវៀតណាមបញ្ជាក់ឱ្យបានច្បាស់អំពីចំណុចតភ្ជាប់របស់ផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបៃ-ហូជីមិញ) ដើម្បីអាចធ្វើការតភ្ជាប់ជាមួយផ្លូវល្បឿនលឿន(ភ្នំពេញ-បាវិត)របស់កម្ពុជា ហើយជាលទ្ធផល ភាគីវៀតណាមសន្យានឹងផ្តល់ព័ត៌មានជាក់លាក់ក្រោយក្រុមការងារបច្ចេកទេសបញ្ចប់នីតិវិធីការងាររៀបចំ។ ភាគីវៀតណាមក៏បានបញ្ជាក់ផងដែរថា ការសិក្សាផ្លូវល្បឿនលឿនរបស់វៀតណាម(ម៉ុកបៃ-ហូជីមិញ) បានបញ្ចប់រួចរាល់ ហើយគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រៀមនឹងអនុវត្តនៅចុងឆ្នាំ២០២២ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដែលស្រដៀងគ្នានេះដែរ ភាគីកម្ពុជាគ្រោងអនុវត្តគម្រោងល្បឿនលឿន (ភ្នំពេញ-បាវិត) នៅត្រឹមពាក់កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧៕ 

313989265 440867094890957 7078537302924650883 N