Alynana Media Cambodia
Icon Collap
clinic narit

ជប៉ុនឥឡូវនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាប់ផ្តើមទទួលនាវាទេសចរណ៍អន្តរជាតិម្តងទៀត ក្រោយបានហាមឃាត់រយៈពេលពីរឆ្នាំកន្លះ

Admin Alynana | Nov 16, 2022
ជប៉ុនឥឡូវនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាប់ផ្តើមទទួលនាវាទេសចរណ៍អន្តរជាតិម្តងទៀត ក្រោយបានហាមឃាត់រយៈពេលពីរឆ្នាំកន្លះ
Clinic narith

(តូក្យូ)៖ មន្ត្រីដឹកជញ្ជូនបាននិយាយកាលពីថ្ងៃអង្គារ (ទី១៥ ខែវិច្ឆិកា) ថា​ ប្រទេសជប៉ុននឹងបើកដំណើរការនាវាទេសចរណ៍អន្តរជាតិឡើងវិញ ក្រោយបានហាមឃាត់អស់រយៈពេលពីរឆ្នាំកន្លះ នៅពេលចាប់ផ្តើមនៃជំងឺរាតត្បាតកូវីដ១៩។ នេះបើយោងតា​​មការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុនបាននិយាយថា សមាគមប្រតិបត្តិករនាវាចរណ៍ និងអាជ្ញាធរកំពង់ផែបានអនុម័តគោលការណ៍ណែនាំប្រឆាំងរោគរាតត្បាត ហើយឥឡូវនេះប្រទេសជប៉ុនបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបន្តអាជីវកម្មនាវាទេសចរណ៍អន្តរជាតិរបស់ខ្លួន។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទេសចរណ៍ លោក Tetsuo Saito បាននិយាយថា «ប្រទេសជប៉ុនឥឡូវនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាប់ផ្តើមទទួលនាវាទេសចរណ៍អន្តរជាតិម្តងទៀត។ យើងនឹងបង្កើតបរិយាកាសមួយដែលអាចឱ្យអ្នកទេសចរទាំងឡាយ អាចរីករាយនឹងការជិះនាវាកម្សាន្តរបស់ពួកគេដោយគ្មានការព្រួយបារម្ភ ខណៈពេលដែលនៅក្នុងប្រទេសជប៉ុន»។

គួរបញ្ជាក់ថា ប្រទេសជប៉ុនបានហាមឃាត់នាវាទេសចរណ៍អន្តរជាតិ ចាប់តាំងពីខែមីនាឆ្នាំ២០២០ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅលើនាវា Diamond Princess ដោយបានបង្ខំអ្នកដំណើរ និងសមាជិកនាវិកចំនួន ៣,៧១១នាក់ឱ្យនៅដាច់ដោយឡែករយៈពេល ២សប្តាហ៍ ក្នុងអំឡុងពេលនោះមានមនុស្ស ១៣នាក់បានស្លាប់ និងជាង ៧០០នាក់ផ្សេងទៀតបានឆ្លងជំងឺ៕
More than 200 cruise ship visits to Japan cancelled over coronavirus