Alynana Media Cambodia
Icon Collap
clinic narit

ការនាំចេញរបស់ប្រទេសចិន ទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងខ្លាំងក្នុងខែតុលា គឺកើន៤៦.៣ភាគរយ ធៀបនឹងខែកញ្ញា

Admin Alynana | Nov 22, 2022
ការនាំចេញរបស់ប្រទេសចិន ទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងខ្លាំងក្នុងខែតុលា គឺកើន៤៦.៣ភាគរយ ធៀបនឹងខែកញ្ញា
Clinic narith

(ប៉េកាំង)៖ ការនាំចេញរបស់ប្រទេសចិន ទៅកាន់ប្រទេសកូរ៉េខាងជើង បានកើនឡើងខ្លាំងក្នុងខែតុលា គឺកើន៤៦.៣ភាគរយ ធៀបនឹងខែកញ្ញា ដោយគ្រឿងឧបភោគបរិភោគរួមមានអង្ករ និងស្ករ ស្ថិតក្នុងចំណោមទំនិញសំខាន់ៗដែលបានចាំចេញ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ដោយដកស្រង់ទិន្នន័យ ដែលចេញផ្សាយដោយអាជ្ញាធរគយចិន កាលពីថ្ងៃអាទិត្យថា ដោយគិតជាទឹកប្រាក់សរុប ១៣២.៤៣លានដុល្លារក្នុងខែតុលា ការនាំចេញរបស់ចិនទៅកាន់កូរ៉េខាងជើងបានកើនឡើង ២.៥ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អង្ករ ថង់ប្លាស្ទិកប៉ូលីអេទីឡែន ស្ករ សម្ភារវាយនភណ្ឌ និងថ្នាំជក់ គឺជាទំនិញនាំចេញដ៏សំខាន់របស់ចិន ទៅកាន់ប្រទេសកុម្មុយនីស្តមួយនេះ។

ការនាំចេញអង្ករគ្រាប់វែង ទៅកូរ៉េខាងជើងក្នុងខែតុលារនេះ មានចំនួនសរុប ១៦ ៤៥០តោន ដែលមានតម្លៃ៧.៣លានដុល្លារ ខណៈស្ករសមានជិត ៨ពាន់តោន ដែលមានតម្លៃ ៤.៥លានដុល្លារ។

ទិន្នន័យបានបង្ហាញថា កូរ៉េខាងជើងបាននាំចូលស្រោមដៃកៅស៊ូពេទ្យចំនួន ១.៤៧លានគូក្នុងខែតុលាបើធៀបនឹង ៤សែនគូក្នុងខែកញ្ញា ទោះបីជាការនាំចូលទំនិញការពារជំងឺកូវីដ-១៩ ផ្សេងទៀត ដូចជាម៉ាស និងទែម៉ូម៉ែត្របានធ្លាក់ចុះក៏ដោយ។

កូរ៉េខាងជើងមិនបានបញ្ជាក់នោះទេថា មានមនុស្សប៉ុន្មាននាក់ បានឆ្លងមេរោគកូវីដជាក់ស្តែង ដោយសារប្រទេសនេះខ្វះមធ្យោបាយ ធ្វើតេស្ដការរីករាលដាល៕