Alynana Media Cambodia
Icon Collap
clinic narit

មន្ត្រីជាន់ខ្ពស់ម្នាក់នៃកងទ័ពអវកាសអាមេរិក បាននិយាយថាចិនកំពុងបង្កការគំរាមកំហែងដល់ ឧត្ដមភាពរបស់សហរដ្ឋអាមេរិក នៅទីអវកាស

Admin Alynana | Nov 28, 2022
មន្ត្រីជាន់ខ្ពស់ម្នាក់នៃកងទ័ពអវកាសអាមេរិក បាននិយាយថាចិនកំពុងបង្កការគំរាមកំហែងដល់ ឧត្ដមភាពរបស់សហរដ្ឋអាមេរិក នៅទីអវកាស
Clinic narith

(ស៊ីដនី)៖ មន្ត្រីជាន់ខ្ពស់ម្នាក់នៃកងទ័ពអវកាសអាមេរិក នៅថ្ងៃចន្ទនេះបាននិយាយថាការរីកចម្រើនទៅមុខយ៉ាងឆាប់រហ័សនៃសមត្ថភាពយោធា បាន និងកំពុងបង្ក ការគំរាមកំហែងដល់ឧត្ដមភាពរបស់សហរដ្ឋអាមេរិក នៅទីអវកាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។​

បើតាមលោកស្រី នីណា អាម៉ាញ៉ូ (Nina Armagno) ជានាយសេនាធិការរងនៃការទ័ពអវកាសអាមេរិក ទីក្រុងប៉េកាំងមានការរីកចម្រើនយ៉ាងឆាប់រហ័ស នៅក្នុង ការអភិវឌ្ឍបច្ចេកវិទ្យាយោធាអវកាស ក្នុងនោះរួមមានបច្ចេកវិទ្យាផ្កាយរណបទូរគមនាគមន៍ និងយានអវកាសដែលប្រើប្រាស់ឡើងវិញជាដើម។ លោកស្រី អាម៉ាញ៉ូ ធ្វើការកត់សម្គាល់បែបនេះនៅឯវេទិការមួយក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីរៀបចំឡើងវិទ្យាស្ថាន Australian Strategic Policy ដែលផ្ដល់មូលនិធិដោយ រដ្ឋាភិបាលអាមេរិក និងអូស្ត្រាលី។

លោកស្រី អាម៉ាញ៉ូ បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំគិតថាវាអាចទៅរួចថាពួកគេ (ចិន) អាចនឹងតាមទាន់ ហើយអាចនឹងវ៉ាដាច់ពួកយើង...ខណៈពួកគេកំពុងមាន ភាពរីកចម្រើនយ៉ាងលឿនរហ័សដ៏គួរឱ្យភ្ញាក់ផ្អើល»។ លោកស្រីបន្ថែមថាចិនគឺជាប្រទេសតែមួយគត់ដែលមានលទ្ធភាពកែប្រែសណ្ដាប់ធ្នាប់ពិភពលោក និងប្រើ អំណាចយោធា ការទូត និងសេដ្ឋកិច្ច ដើម្បីសម្រេចគោលដៅរបស់ខ្លួន។

គួរបញ្ជាក់ថា កងទ័ពអវកាសអាមេរិកត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៩ ក្រោមអាណត្តិអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងនាមជាកងអង្គភាព យោធាអាមេរិកទី ៦ បន្ទាប់ពីកងទ័ពជើងគោក, កងនាវា, កងទ័ពអាកាស, កងម៉ារីន, និងកងឆ្មាំសមុទ្រ និងមានគោលដៅទប់ស្កាត់ការកើនឡើង នៃសមត្ថភាពអវកាសរបស់ចិន៕
Lt_Gen_Nina_M._Armagno_(1)