ម្ចាស់ពានរង្វាន់ Minister of Post and Telecommunication Startup Award 2022 សង្ឃឹមថាបច្ចេកវិទ្យាកូនខ្មែរមួយនេះ អាចជួយម្ចាស់អាជីវកម្មក្នុងប្រទេសកម្ពុជា យល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីគ្រប់គ្រងស្ថាប័នរបស់ខ្លួនជាប្រចាំថ្ងៃ។
លោក ឡី កំថូង និងក្រុមការងារ កំពុងធ្វើការផ្លាស់ប្តូរវិធីសាស្រ្តនៃការគ្រប់គ្រងស្ថាប័ន និងវាយតម្លៃការងារបុគ្គលិក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ សហគ្រិនរូបនេះសង្ឃឹមថា វាអាចនាំមកនូវប្រសិទ្ធភាពការងារខ្ពស់ និងផ្តល់ភាពងាយស្រួលទៅកាន់ស្ថាប័ន និងបុគ្គលិកគ្រប់ជាន់ថ្នាក់។
បច្ចុប្បន្ននេះ ក្រុមហ៊ុន CheckinMe មានប្រព័ន្ធគ្រប់គ្រង (system) ចំនួន ៣ រួមមាន៖
1. QR Code Attendance System / ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិក
2. Payrolls System / ប្រព័ន្ធគ្រប់គ្រងប្រាក់ខែ
3. CRM System / ប្រព័ន្ធគ្រប់គ្រងទំនាក់ទំនងអតិថិជន
ហេតុអ្វីបានជាត្រូវជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ?
· ការត្រួតពិនិត្យវត្តមានកាន់តែប្រសើរ
· ងាយស្រួល និងបង្កើនផលិតភាពការងារ
· កាត់បន្ថយកំហុសរបស់មនុស្ស
· សន្សំប្រាក់ និងពេលវេលា
· របាយការណ៍ភាពត្រឹមត្រូវ
· វាយតម្លៃការងារតម្លាភាព