Alynana Media Cambodia
Icon Collap
clinic narit

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលត្រូវបានបញ្ឆេះឡើងដោយពន្ធលើលោហធាតុ បានជះឥទ្ធិពលសេដ្ឋកិច្ចធំដល់ប្រទេសទាំងពីរ

Admin Alynana | Dec 12, 2022
សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលត្រូវបានបញ្ឆេះឡើងដោយពន្ធលើលោហធាតុ បានជះឥទ្ធិពលសេដ្ឋកិច្ចធំដល់ប្រទេសទាំងពីរ
Clinic narith

អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរកឃើញថា ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម ដែលត្រូវបានដាក់ដោយសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Donald Trump រំលោភលើច្បាប់ពាណិជ្ជកម្មពិភពលោក។

 លោក Trump បាន​អះអាង​ពី​ការ​ព្រួយ​បារម្ភ​ផ្នែក​សន្តិសុខ​ជាតិ​នៅ​ពេល​ដែល​លោក​បាន​ប្រកាស​ពន្ធ​តាមការកំណត់​ថ្មី​ក្នុង​ឆ្នាំ ២០១៨ ដែល​បង្ក​ឱ្យ​មាន​ការតតាំង​គ្នា​ផ្នែក​ពាណិជ្ជកម្ម​ជុំវិញ​ពិភពលោក។

 WTO បានច្រានចោលការលើកឡើងនោះ ដោយនិយាយថា ការដាក់កាតព្វកិច្ចពន្ធនេះមិនមកពី "ពេលមានសង្រ្គាម ឬគ្រាអាសន្នផ្សេងៗទេ "។

សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ​ខ្លួនអាចឈរដោយរឹងមាំបានដោយ​ការ​យក​ពន្ធ។

ជំនួយការតំណាងពាណិជ្ជកម្មអាមេរិក លោក Adam Hodge បាននិយាយថា សហរដ្ឋអាមេរិក "ច្រានចោលយ៉ាងដាច់អហង្ការ" លើសេចក្តីសម្រេចនេះ ហើយគ្មានករណីណាក្នុងការដកវិធានការនេះទេ។

 លោកបានមានប្រសាសន៍បន្តថា "រដ្ឋបាល Biden ប្តេជ្ញារក្សាសន្តិសុខជាតិរបស់សហរដ្ឋអាមេរិកដោយធានានូវលទ្ធភាពយូរអង្វែងនៃឧស្សាហកម្មដែក  និងអាលុយមីញ៉ូមរបស់យើង របាយការណ៍ គ្រាន់តែជាការពង្រឹងតម្រូវការដើម្បីធ្វើកំណែទម្រង់ជាមូលដ្ឋាននៃប្រព័ន្ធដោះស្រាយជម្លោះ WTO តែប៉ុន្នោះ" ។

“សហរដ្ឋអាមេរិកបានប្រកាន់ជំហរយ៉ាងរឹងមាំ និងច្បាស់លាស់អស់រយៈពេលជាង 70 ឆ្នាំមកហើយ ដែលបញ្ហាសន្តិសុខជាតិមិនអាចពិនិត្យឡើងវិញ នៅក្នុងការដោះស្រាយវិវាទរបស់ WTO ហើយ WTO មិនមានសិទ្ធិអំណាចក្នុងការប៉ាន់ស្មានបានឡើយ ទីពីរ បើនិយាយពីសមត្ថភាពរបស់សមាជិក WTO ក្នុងការឆ្លើយតបយ៉ាងមានគម្លាតឆ្ងាយខ្លាំងណាស ពី​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​របស់​ខ្លួន»។ ករណី​ទាំង​នោះ​ត្រូវ​បាន​នាំ​មក​ដោយ​ប្រទេស​ចិន ន័រវែស ស្វីស និង​តួកគី។

ផលប៉ះពាល់

អង្គការ WTO បាននិយាយថា សហរដ្ឋអាមេរិកគួរតែនាំយកគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ឱ្យអនុលោមតាមច្បាប់។ ប្រសិនបើប្រទេសនេះមិនគោរពតាមសេចក្តីសម្រេចនោះ ប្រទេសដែលបានដាក់ពាក្យបណ្តឹងមានសិទ្ធិ ស្ថិតនៅក្រោមច្បាប់របស់ WTO ដើម្បីដាក់ពន្ធលើសហរដ្ឋអាមេរិក។

 សហរដ្ឋ​អាមេរិក​ក៏​អាច​ប្តឹង​ឧទ្ធរណ៍​បាន​ដែរ។ នោះនឹងទុកឱ្យវិវាទស្ថិតក្នុងកម្រិតមួយ ពីព្រោះសហរដ្ឋអាមេរិកបានរារាំងការណាត់ជួបជាច្រើនឆ្នាំទៅកាន់ស្ថាប័នបណ្តឹងឧទ្ធរណ៍របស់ WTO ដែលការប្តឹងឧទ្ធរណ៍ ទុកឱ្យវាមិនអាចដំណើរការបាន។

ប្រទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនសង្ឃឹមថាសហរដ្ឋអាមេរិកនឹងគោរពសេចក្តីសម្រេច និងកែតម្រូវគោលនយោបាយរបស់ខ្លួន ឱ្យបានឆាប់តាមដែលអាចធ្វើបាន ខណៈដែលលេខាធិការដ្ឋានកិច្ចការសេដ្ឋកិច្ចរបស់ប្រទេសស្វីសបាននិយាយថា របាយការណ៍របស់ WTO បានបញ្ជាក់ថា ប្រទេសនានារីករាយនឹងការសម្រេចចិត្តជាទូទៅ ដើម្បីការពារផលប្រយោជន៍សន្តិសុខ តាមតម្រូវក្នុងកម្រិតជាក់លាក់។

 ក្រសួងការបរទេសន័រវេសមិនបានឆ្លើយតបនឹងសំណួរអំពីជំហានបន្ទាប់ទេ។ គេបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបាននាំយកករណីនេះដើម្បីព្យាយាម ការពារលទ្ធិគាំពារនិយម ដូច្នេះប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលផ្អែកលើច្បាប់មិនត្រូវបានធ្វើឱ្យខូចទ្រង់ទ្រាយបានទេ។

អ្នកជំនាញពាណិជ្ជកម្មបាននិយាយថា ជម្លោះនេះមានសារៈសំខាន់តិចជាង ផលប៉ះពាល់ជាក់ស្តែង ក្នុងការស្រុះស្រួលគ្នាដើម្បីរកដំណោះស្រាយលើការគ្រប់គ្រងពាណិជ្ជកម្មសកល។

លោក Chad Bown អ្នកជំនាញពាណិជ្ជកម្មសកលនៅវិទ្យាស្ថាន Peterson សម្រាប់សេដ្ឋកិច្ចអន្តរជាតិ (PIIE) បាននិយាយថា "នៅក្នុងបរិយាកាសនាពេលបច្ចុប្បន្ននេះ ជាមួយនឹងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយដែលកាន់តែកើនឡើងកម្ដៅ ប្រទេសនានាទំនងជានឹងខ្វល់ពីសន្តិសុខជាតិទេ" ។

សេចក្តីសម្រេចពិសេសនេះ មានសារៈសំខាន់មិនត្រឹមតែសម្រាប់គោលនយោបាយអនាគតរបស់សមាជិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការគាំទ្រជារួមរបស់ពួកគេចំពោះប្រព័ន្ធ WTO ទាំងមូលផងដែរ។

 ពន្ធដែលត្រូវបានគាំទ្រដោយសហជីពកម្មករតំណាងឱ្យកម្មករដែកថែបរបស់សហរដ្ឋអាមេរិក ត្រូវបានបន្ធូរបន្ថយគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងអ្វីដែលបានប្រកាសជាលើកដំបូង ដែលសូម្បីតែការដឹកជញ្ជូនពីសម្ព័ន្ធមិត្តជិតស្និទ្ធនៅអាមេរិកខាងជើង ក៏អាចរងផលប៉ះពាល់មួយនេះផងដែរ។

 លោក Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសមួយចំនួនដែលលើកលែងពួកគេពីពន្ធគយ ឬទទួលស្គាល់ការនាំចេញរបស់ពួកគេរហូតដល់កម្រិតជាក់លាក់មួយ។

 រដ្ឋបាល Biden បានឈានដល់កិច្ចព្រមព្រៀងស្រដៀងគ្នាជាមួយសហភាពអឺរ៉ុប ជប៉ុន និងចក្រភពអង់គ្លេស ខណៈដែលខ្លួនព្យាយាម ធ្វើឱ្យទំនាក់ទំនងរបស់ពួកគេឲ្យកាន់តែមានភាពល្អប្រសើរ ប៉ុន្តែបានរក្សាពន្ធគយយ៉ាងពេញលេញសម្រាប់ប្រទេសដទៃទៀត។

ទោះបីជាពន្ធគយបានធ្វើឱ្យសម្ព័ន្ធមិត្តខឹងសម្បារ និងបង្កើនការព្រួយបារម្ភក្នុងចំណោមក្រុមហ៊ុនផលិតដែករបស់សហរដ្ឋអាមេរិក អំពីការកើនឡើងថ្លៃដើមក៏ដោយ តែសហរដ្ឋអាមេរិកបាននិយាយថា បំណងចម្បងរបស់ពួកគេ គឺចង់ដាក់គំនៀបចំពោះប្រទេសចិន ដែលអស់រយៈពេលជាច្រើនឆ្នាំបានប្រឈមមុខ នឹងការព្រួយបារម្ភពីប្រទេសផ្សេងទៀតថា ខ្លួនបានលក់ដែករបស់ខ្លួននៅបរទេសក្នុងតម្លៃទាបជាងទីផ្សារ។ 

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកនៅសប្តាហ៍នេះ បានផ្ញើសំណើមួយទៅកាន់សហភាពអឺរ៉ុប ដែលបង្ហាញពីផែនការថ្មី ដើម្បីរៀបចំទីផ្សារដែក និងអាលុយមីញ៉ូមពិភពលោក។

គោលបំណងគឺដើម្បីលើកកម្ពស់ពាណិជ្ជកម្មលើលោហធាតុដែលត្រូវបានផលិតតាមរបៀបដែលកាត់បន្ថយការបំភាយកាបូន និងដាក់ពន្ធលើលោហធាតុដែលត្រូវបានគេចាត់ទុកថាបង្កឱ្យមានការបំពុលខ្លាំងពេក។

 ខណៈពេលដែលព័ត៌មានលម្អិតអំពីរបៀបដែលផែនការនេះនឹងដំណើរការមិនទាន់ត្រូវបានផ្សព្វផ្សាយនៅឡើយ វាទំនងជា ប្រទេសចិននឹងប្រឈមនឹងពន្ធក្នុងការព្យាយាមលក់លោហៈទៅប្រទេសដែលចុះឈ្មោះ។

សង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនដែលត្រូវបានបញ្ឆេះដោយផ្នែកពន្ធលើលោហធាតុ បានជះឥទ្ធិពលយូរអង្វែងលើពាណិជ្ជកម្មរវាងប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ។

 កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្រិតខ្ពស់ឆ្នាំ 2020 ដែលប្រកាសដោយលោក Trump និងប្រធានាធិបតីចិន Xi Jinping បានជួយកាត់បន្ថយភាពតានតឹងសាធារណៈមួយចំនួនលើបញ្ហានេះ៕

ប្រភពៈ BBC