Alynana Media Cambodia
Icon Collap
clinic narit

ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ, អាកាសធាតុចាប់ផ្តើមចុះត្រជាក់ សូមបងប្អូនបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព

Admin Alynana | Dec 13, 2022
ចាប់ពីថ្ងៃទី១៤-២០ ខែធ្នូ, អាកាសធាតុចាប់ផ្តើមចុះត្រជាក់ សូមបងប្អូនបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព
Clinic narith

 

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៤ - ២០ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងបញ្ជាក់ថា ក្នុងមួយសបា្តហ៍ខាងមុខ កម្ពុជានឹងទទួលរងឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្តក្នុងកម្រិតពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ តំបន់ទំនាបកណ្តាល
* សីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
* សីតុណ្ហភាពអតិបរមា មានពី២៩-៣១ °C
* សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី១៦-១៩ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តបន្ទាយមានជ័យ ប៉ៃលិន សៀមរាប និង់ខេត្តបាត់ដំបង។

២៖ តំបន់ខ្ពង់រាប
* សីតុណ្ហភាពអប្បបរមា មានពី ១៦-១៩ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
* សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៦-១៨ °C នៅបណ្តាខេត្តមួយចំនួន៖ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ។

៣៖ តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
* សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
* សីតុណ្ហភាពអប្បបរមា នឹងអាចចុះត្រជាក់ក្នុងរង្វង់ពី ១៨-២០°C។ នៅលើផ្ទៃសមុទ្រ អាចមានរលកក្នុងកម្រិតពីមធ្យមទៅបង្គួរ។

ក្រសួងអំពាវនាវដល់សាធារណជន ជាពិសេសប្រជាពលរដ្ឋ និង វីរៈកងទ័ពដែលរស់នៅនិងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាពឦសាន្ត ព្រមទាំងប្រជានេសាទ សូមបង្កើនការយកចិត្តទុកដាក់ថែរក្សាសុខភាព ចំពោះស្ថានភាពចុះត្រជាក់នេះ៕