(ភ្នំពេញ)៖ ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ មានប្រវែងសរុបជាង ៤៣គីឡូម៉ែត្រ ត្រូវបានស្ថាបនា និងកែលំអរឡើងវិញរួចរាល់ជាស្ថាពរហើយ ក្រោមកញ្ចប់ថវិកាជាតិប្រមាណ៧៦លានដុល្លារអាមេរិក។ ផ្លូវដែលដើរតួនាទីយ៉ាងសំខាន់ដល់ការដឹកជញ្ជូន ការធ្វើដំណើរ និងបម្រើវិស័យទេសចរណ៍ផងនោះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២នេះ។
ខាងក្រោមខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ តភ្ជាប់ស្រុកព្រៃនប់ ទៅក្រុងព្រះសីហនុ៖
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ និងមានមោទនភាព ចំពោះការកើតឡើងជាបន្តបន្ទាប់នូវសមិទ្ធផលក្នុងខេត្តព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលទាំងនេះមិនត្រឹមបម្រើជាប្រយោជន៍សម្រាប់អ្នកខេត្តព្រះសីហនុ តែគឺសម្រាប់ពលរដ្ឋនៅទូទាំងប្រទេស។
* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ផ្លូវ១៤៦បេ គឺជាផ្លូវដែលបិណ្ឌបាត្រផ្ទាល់ដោយសម្តេចព្រះសង្ឃរាជ ទេព វង្ស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវ១៤៦បេ និង១៤៨ ដែលសម្ពោធព្រឹកថ្ងៃនេះ គឺជាសមិទ្ធផលកើតឡើងដោយដៃប្រជាពលរដ្ឋផ្ទាល់ តាមរយៈការប្រើប្រាស់ថវិកាជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្រឹងប្រែងសាងសង់ផ្លូវតភ្ជាប់រវាងស្រុកព្រៃនប់ ស្ទឹងហាវ និងក្រុងព្រះសីហនុ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើទោះបីមានផ្លូវល្បឿនលឿន ឬផ្លូវ៣៧ខ្សែក្នុងក្រុងព្រះសីហនុក៏ដោយ បើគ្មានផ្លូវតភ្ជាប់១៤៦បេ និង១៤៨ទេ ពលរដ្ឋក្នុងខេត្តព្រះសីហនុនៅតែលំបាក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែផ្តល់អាទិភាពដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដើម្បីដោះស្រាយការលំបាកធ្វើដំណើរ និងកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែងផ្លែផ្កាសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថវិកាជាតិដែលទម្លាក់មកកសាងហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុសរុប ៤០០លានដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកជញ្ជូនលើសទម្ងន់កំណត់ត្រូវតែទប់ស្កាត់ ហើយផ្លូវត្រូវតែសាងសង់ឱ្យមានគុណភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងមានហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលកម្ពុជានឹងសាងសង់ មានដូចជាស្ពានតភ្ជាប់ផ្សារចាស់ ទៅអរិយក្សត្រ, ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត, ផ្លូវបាត់ដំបង-សៀមរាប, កំពង់ធំ-កំពង់ឆ្នាំង និងផ្លូវដែកល្បឿនលឿនជាដើម។
* សម្តេចតេជោ ហ៊ុន សែន ចោទសួរអ្នកលើកឡើងថា កម្ពុជាចេះតែក្រទៅៗ តើហ៊ានស្បថទេ? សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អ្នកដែលនិយាយថាកម្ពុជាចេះតែក្រទៅៗ គឺជាការប្រមាថ និងមើលងាយចំពោះជាតិសាសន៍ខ្លួនឯង។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋប្រឹងរៀនច្បាប់ចរាចរណ៍ ហើយត្រូវគោរពច្បាប់ មិនមែនខ្លាចនគរបាលចរាចរណ៍នោះទេ។
* សម្តេចតេជោ ហ៊ុន សែន ត្រូវលុបបំបាត់វប្បធម៌ខ្លាចនគរបាលចរាចរណ៍ជាងការគោរពច្បាប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នគរបាលចរាចរណ៍មិនផាកពិន័យឡើយ បើមិនខុសច្បាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមជម្រើសជាតិបាល់ទាត់នៅអឺរ៉ុបភាគច្រើន ប្រើប្រាស់សម្លៀកបំពាក់ផលិតនៅកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មនឹងសម្តី សួង នាគព័ន្ធ ដែលប្រើសម្តីឈ្លើយលើផេកហ្វេសប៊ុករបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន បានហៅក្មេងនេះ ជាក្មេងពាល។ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាណាព្យាបាលរបស់ សួង នាគព័ន្ធ ប្រដៅកូន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជនក្បត់ជាតិ៣ជំនាន់ ពូកែខាងរុញឱ្យគេស្លាប់ តែមិនដែលហ៊ានប្រឈមមុខជាមួយសម្តេចនោះទេ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសង្ឃ ប៊ុត ប៊ុនតិញ បកស្រាយរឿងផឹកស្រាក្រហម និងដឹកអ្នកមេម៉ាយចេញពីវត្តភ្នំសិរីទាំងយប់ បន្ទាប់ពីទទួលបានវិដេអូ និងដំណឹងពីលោក សាគៀល នៅអាមេរិក។
* សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសន្តិសុខរកអាណាព្យាបាល របស់ក្រុមអ្នកធ្វើបាតុកម្មប្រឆាំងសម្តេច សួរនាំថា តើកម្ពុជាពិតជាក្រទៅៗ ដូចសម្តីកូនៗរបស់គេមែនឬយ៉ាងណា?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រយៈពេល៥ឆ្នាំហើយ មិនមានបរទេសណានិយាយដល់ជនក្បត់ជាតិ៣ជំនាន់នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជាប់ពាក់ព័ន្ធនឹងជនក្បត់ជាតិ៣ជំនាន់ នឹងត្រូវប្រឈមនឹងច្បាប់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការជួបជុំរបស់ជនក្បត់ជាតិ៣ជំនាន់ នៅវត្តភ្នំសិរី ក្នុងទឹកដីអាមេរិក ដើម្បីប្រមូលលុយជួយបក្សមួយ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវអ្នករកស៊ីដឹកជញ្ជូនទំនិញ ប្រើប្រាស់ផ្លូវល្បឿនលឿន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពជាប្រធានអាស៊ាននៅឆ្នាំ២០២២ បានធ្វើឱ្យរវល់ តែក៏បាននាំមកនូវកិត្តិនាមខ្ទរខ្ទារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ RCEP ត្រូវបានផ្តើមចរចាដោយសម្តេចពេលធ្វើប្រធានអាស៊ានឆ្នាំ២០១២ ហើយត្រូវបានចូលជាធរមាននៅឆ្នាំ២០២២ នៅរាជធានីភ្នំពេញវិញ។
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការចូលជាធរមាន RCEP និងការក្លាយជាសមាជិកទី១១ របស់ទីម័រ គឺជោគជ័យនៃភាពជាប្រធានអាស៊ានរបស់កម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានជួបជជែកការងារជាមួយលោក ម៉ាក្រុង រយៈពេល៣ម៉ោង។
* សម្តេចតេជោ ហ៊ុន សែន បានហៅជនក្បត់ជាតិ៣ជំនាន់ ជាមនុស្សល្ងង់តជំនាន់ ដែលមិនដឹងពីធម្មនុញ្ញអាស៊ាន និងអាណត្តិរបស់ប្រធានអាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសំណេរជនក្បត់ជាតិរឿងអាណត្តិប្រធានអាស៊ាន គឺជាការប្រមាថប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំប្រទេសអឺរ៉ុប និងថ្នាក់ដឹកនាំប្រទេសសមាជិកអាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាឡិការផលិតជូនមេដឹកនាំអាស៊ាន មិនបានប្រើថវិកាជាតិទេ គឺក្រុមហ៊ុនផលិតជូនរាជរដ្ឋាភិបាល ដើម្បីជាកាដូរជូនមេដឹកនាំអាស៊ាន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដីមួយកន្លែងរបស់ជនក្បត់ជាតិ៣ជំនាន់ (ដីអតីតស្នាក់ការគណបក្ស) ត្រូវបានតុលាការលក់ បានជាង១លាន ៦សែនដុល្លារ ហើយបែងចែកដល់ដើមបណ្តឹងរាជរដ្ឋាភិបាល ទទួលបានជាង៤៤ម៉ឺនដុល្លារ, សម្តេច ហេង សំរិន ទទួលបានជិត៥ម៉ឺនដុល្លារ, សម្តេចតេជោ ទទួលបានប្រមាណជាង៧៧ម៉ឺនដុល្លារ, សម្តេចក្រឡាហោម ជាង៣៨ម៉ឺនដុល្លារ និងរតនាគារជាតិជាង៥ពាន់់ដុល្លារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលចោទបក្សប្រជាជនកម្ពុជាជាចោរ គឺត្រូវតែប្តឹង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្តឹងលោក សុន ឆៃ ជាការលុបបំបាត់វប្បធម៌លាបពណ៌ក្រោយពេលបោះឆ្នោត។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យយកចិត្តទុកដាក់ចំពោះចាស់ជរា ក្នុងពេលកម្ពុជាជួបអាកាសធាតុចុះត្រជាក់ខ្លាំង។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋបន្តរួមគ្នាទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសំណេះសំណាលនៅវេលាម៉ោង៩៖២៥នាទី៕