Alynana Media Cambodia
Icon Collap
clinic narit

មកដឹងពីអត្រាពន្ធប្រាក់បៀវត្សសម្រាប់ឆ្នាំថ្មី ២០២៣ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ

Admin Alynana | Dec 26, 2022
មកដឹងពីអត្រាពន្ធប្រាក់បៀវត្សសម្រាប់ឆ្នាំថ្មី ២០២៣ ដែលចេញដោយអគ្គនាយកដ្ឋានពន្ធដារ
Clinic narith

យោងតាមមាត្រា ៤២​​ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ពាក្យ “ប្រាក់បៀវត្ស” សំដៅដល់ប្រាក់បៀវត្ស លាភ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ដើម្បីប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិក ចំពោះការបំពេញសកម្មភាពបម្រើការងារ។

ហើយក្នុងនោះមានបុគ្គលិកបម្រើការងារជាច្រើនដែលកំពុងបំពេញការងាររបស់ខ្លួន ដោយមិនដឹងឡើយថា​ អត្រាប្រាក់បៀវត្សកម្រិតណាដែលត្រូវកាត់ពន្ធចូលរដ្ឋ។ជាមួយគ្នានេះ បើយោងតាម យោងតាមអនុក្រឹតស្តីពីប្រាក់ចំណូលពន្ធប្រចាំឆ្នាំ និងប្រាក់បៀវត្សជាប់ពន្ធប្រចាំខែថ្មីលើការអនុវត្តអត្រាពន្ធលើប្រាក់បៀវត្សថ្មី ដែលចេញផ្សាយដោយអគ្គនាយដ្ឋានពន្ធដារកាលពីពេលថ្មីៗកន្លងទៅបានឱ្យដឹងថាបុគ្គលដែលមានប្រាក់បៀវត្សប្រចាំខែក្នុងលក្ខខណ្ឌកំណត់នេះនឹងត្រូវកាត់ពន្ធចូលរដ្ឋ ៖

  • ពី ០៛ ដល់ ១,៥០០,០០០៛ (មួយលានប្រាំសែនរៀល) អត្រាពន្ធ ០ %

 

  • ពី ១,៥០០,០០១៛ (មួយលានប្រាំសែនរៀល) ដល់ ២,០០០,០០០៛ (ពីរលានរៀល) អត្រាពន្ធ  ៥%

 

  • ពី ២,០០០,០០១៛ (ពីរលានរៀល)ដល់ ៤,៥០០,០០០៛ (បួនលានប្រាំសែនរៀល)  អត្រាពន្ធ   ១០% លម្អៀងលើប្រាក់ពន្ធ ១៦៥,០០០៛ (មួយសែនប្រាំពាន់រៀល)

 

  • ពី ៤,៥០០,០០១៛ (បួនលានប្រាំសែនរៀល) ដល់ ១២,៥០០,០០០៛ (ដប់ពីរលានប្រាំសែនរៀល) អត្រាពន្ធ  ១៥%

 

  • លើសពី ១២,៥០០,០០០៛ (ដប់ពីរលានប្រាំសែនរៀល) អត្រាពន្ធ ២០% ៕

 

សូមអានសេចក្តីសម្រេចខាងក្រោម៖

 

7d233107 5653 4cca 9a4b B8c5320b7162

 

8621c112 77eb 45ce B4dc Ac4319d7ab36

 

E9fa63be F8c2 4673 Af20 5b9e9d3573c9