Alynana Media Cambodia
Icon Collap
clinic narit

ការនាំចូលទូរស័ព្ទដៃរបស់ប្រទេសប៉ាគីស្ថាន បានធ្លាក់ចុះ ៦៦ភាគរយ ធៀបនឹងរយៈពេលនៃឆ្នាំសារពើពន្ធចុងក្រោយនេះ

Admin Alynana | Jan 23, 2023
ការនាំចូលទូរស័ព្ទដៃរបស់ប្រទេសប៉ាគីស្ថាន បានធ្លាក់ចុះ ៦៦ភាគរយ ធៀបនឹងរយៈពេលនៃឆ្នាំសារពើពន្ធចុងក្រោយនេះ
Clinic narith

អ៊ីស្លាម៉ាបាដ៖ ការនាំចូលទូរស័ព្ទដៃរបស់ប្រទេសប៉ាគីស្ថាន បានធ្លាក់ចុះ ៦៦ភាគរយនៅក្នុងឆមាសទី១ នៃឆ្នាំសារពើពន្ធបច្ចុប្បន្ន ២០២២-២០២៣ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធចុងក្រោយនេះ។ នេះបើយោងតាមតួលេខពីការិយាល័យស្ថិតិប៉ាគីស្ថាន (PBS) នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣។

ការនាំចូលទូរស័ព្ទដៃក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានកត់ត្រាមានទឹកប្រាក់ប្រមាណ ៣៦២.៨៦លានដុល្លារក្នុងខែកក្កដា ដល់ខែធ្នូ នៃឆ្នាំសារពើពន្ធ២០២២-២០២៣ ធ្លាក់ចុះ ៦៦.៧៣ភាគរយ បើធៀបនឹងការនាំចូលក្នុងរយៈពេលដូចគ្នានៃឆ្នាំសារពើពន្ធ ២០២១-២២ មានទឹកប្រាក់រហូតដល់ ១,០៩០.៦៤លានដុល្លារ។

ការិយាល័យស្ថិតិប៉ាគីស្ថាន (PBS) បានបញ្ជាក់ថា ឈរលើមូលដ្ឋានពីមួយឆ្នាំទៅមួយឆ្នាំ ការនាំចូលទូរស័ព្ទដៃក៏បានធ្លាក់ចុះចំនួន ៦៩.១ភាគរយផងដែរ កំលុងខែធ្នូ ឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទោះបីជាយ៉ាងណាក៏ដោយ ឈរលើមូលដ្ឋានប្រចាំខែ ការនាំចូលទូរស័ព្ទដៃបានកើនឡើង ១២.០៤ភាគរយ កំលុងខែធ្នូ ឆ្នាំ២០២២ បើធៀបនឹងការនាំចូលក្នុងកំលុងខែវិច្ឆិកា ឆ្នាំ២០២២ មានទឹកប្រាក់ចំនួន ៦៤.៥២លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិប៉ាគីស្ថាន (PBS)៕